ប្រទេសវៀតណាមប្រកាសថាក្រុមភេរវករ Viet Tan ឬ Vietnam Reform Party មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា

0

ប្រភពព័ត៌មានពី Channelnewsasia ចុះផ្សាយថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០១៦

ប្រទេសវៀតណាមបានប្រកាសថាក្រុមសកម្មជនដែលមានមូលដ្ឋាននៅទឹកដីសហរដ្ឋអាមេរិកដែលជាអង្គការភេរវកម្មមួយ ហើយព្រមានថាជនជាតិវៀតណាមណាដែលបានរកឃើញពាក់ព័ន្ធនឹងក្រុមមួយនេះត្រូវចាត់ទុកថាជាជនក្បត់ និងត្រូវកាត់ទោសផងដែរ។ រដ្ឋាភិបាលនិយាយថាក្រុមវៀតតាន់ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ឬបក្សកំណែទម្រង់ប្រទេសវៀតណាម (Vietnam Reform Party) បានជ្រើសរើសតែងតាំង និងបណ្តុះបណ្តាលដើម្បីប្រើប្រាស់អាវុធជាច្រើនប្រភេទ និងគ្រឿងផ្ទុះទៀតផង។ ប្រទេសវៀតណាមបានស៊ើបជាយូរមកហើយទៅលើសកម្មភាពរបស់ក្រុមវៀតតាន់ ហើយសេចក្តីប្រកាសនៃបានធ្វើឡើងនៅលើកញ្ចក់ទូរទស្សន៍របស់រដ្ឋជាលើកដំបូងដែលកំណត់ថាក្រុមនេះជាអង្គការភេរវកម្មមួយ។ ប៉ូលិសនៃក្រសួងសន្តិសុខសាធារណៈបាននិយាយថាក្រុមវៀតតាន់បណ្តុះបណ្តាលសមាជិកជាច្រើនក្នុងសកម្មភាពសកម្មប្រយុទ្ធ ការចាប់ជម្រិតនិងការសម្លាប់ជាច្រើន និងការរៀបចំការតវ៉ាបង្កើតឱ្យមានអំពើហិង្សានៅក្នុងប្រទេសវៀតណាម។ ក្រុមវៀតតាន់តែងតែរំខានបក្សកុំម្មុយនីស្តដែលគ្រប់គ្រងប្រទេសមួយនេះចាប់ពីឆ្នាំ១៩៧៥៕

vietnam-09-10-16