សមរភូមិនៅម៉ូសូល៖ ប្រតិបត្តិការសណ្តើមក្រុងអ៊ីរ៉ាក់ពី IS បានចាប់ផ្តើម

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៦

ប្រតិបត្តិការយោធាអ៊ីរ៉ាក់ក្នុងការដណ្តើមយកទីក្រុងម៉ូសូលពីក្រុមឧទ្ទាមអ៊ីស្លាមបានចាប់ផ្តើម នេះបើយោងតាមប្រសាសន៍របស់ប្រធានាធិបតីលោក Haider al-Abadi។ ក្រោយពីរងការវាយប្រហារអស់មួយរយៈពីក្រុមឧទ្ទាម Kurdish Peshmerga រដ្ឋាភិបាលអ៊ីរ៉ាក់ និងកងកម្លាំងចម្រុះសម្ព័ន្ធមិត្តដែលដឹកនាំដោយសហរដ្ឋអាមេរិកបានត្រលប់មកធ្វើការប្រឆាំងតស៊ូជាមួយក្រុមឧទ្ទាម IS ក្នុងប្រទេសអ៊ីរ៉ាក់។ ប្រតិបត្តិការនេះមានគោលបំណងសំខាងក្នុងការដណ្តើមយកក្រុងម៉ូសូលពីក្រុមឧទ្ទាមមកកាន់កាប់វិញ។ ភ្នាក់ងារអង្គការសហប្រជាជាតិព្រមានថាការធ្វើប្រតិបត្តិការនេះប៉ះពាល់ដល់សិទ្ធិមនុស្ស និងអាចធ្វើឲ្យមនុស្ស១,៥លាននាក់រងផលប៉ះពាល់។ ម៉ូសូលជាក្រុងរឹងមាំមួយក្នុងប្រទេសអ៊ីរ៉ាក់។ ការដណ្តើមបានវិញក្រុងនេះជាសញ្ញាណបញ្ជាក់ពីប្រសិទ្ធភាពក្នុងការធ្វើឲ្យក្រុមឧទ្ទាម IS មានភាពបរាជ័យទាំងស្រុងក្នុងប្រទេសអ៊ីរ៉ាក់។ គម្រោងប្រតិបត្ដិការដើម្បីវាយដណ្តើមក្រុងមកវិញចំណាយពេលរៀបចំអស់រយៈពេលមួយខែក្នុងក្រុង Nineveh៕

mosul-17-10-16