ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៦
យ៉ាងហោចណាស់មានអ្នកទោស១០នាក់ស្លាប់ក្នុងទីក្រុង Porto Velho ភាគខាងលិចប្រទេសប្រេស៊ីលក្នុងការប៉ះទង្គិចរវាងក្មេងទំនើង។ អ្នកជាប់ទោសស្លាប់ដោយសារឈ្លក់ផ្សែងចេញពីការដុតពូកក្នុងគុក Enio dos Santos ក្នុងរដ្ឋ Rondonia។ ប្រធានគុកបាននិយាយថាការប៉ះទង្គិចគ្នានេះកើតឡើងនៅពេលដែលផ្ទេរមេដឹកនាំក្រុមក្មេងទំនើងនៅកម្រិតព្រហ្មទណ្ឌទៅគុកផ្សេងមួយទៀតដែលមានមេដឹកនាំក្មេងទំនើងដូចគ្នា។ ការប៉ះទង្គិចកើតឡើងរវាងក្រុមក្មេងទំនើង PCC និងក្រុម CV នេះបើយោងតាមប្រសាសន៍របស់អាជ្ញាធររបស់រដ្ឋ។ ការប៉ះទង្គិចនេះបណ្តាលឲ្យអ្នកជាប់ឃុំខ្លួនជាមួយក្មេងទំនើងចំនួន១០នាក់ស្លាប់កាលពីថ្ងៃអាទិត្យ៕