ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៦
បុរសអាយុ៤៩ឆ្នាំម្នាក់ត្រូវចាប់ខ្លួនពីបទបាញ់ប៉ូលិសឲ្យរបួសនៅរដ្ឋភាគខាងត្បូងនៃរដ្ឋសហព័ន្ធ Bavaria នេះបើយោងតាមសម្តីរបស់មន្រ្តីប៉ូលិសអាល្លឺម៉ង់។ បុរសម្នាក់ចាប់ផ្តើមបាញ់នៅពេលដែលប៉ូលិសប្រាប់ឲ្យដាក់អាវុធចុះ។ ប៉ូលិស២នាក់រងរបួស និង២នាក់ផ្សេងទៀតរងសបួសធ្ងន់ធ្ងរដែលអាចប្រឈមនឹងបាត់បង់ជិវិត នេះបើយោងតាមប្រភពព័ត៌មានរបស់ភ្នាក់ងារសារព័ត៌មាន DPA របស់អាល្លឺម៉ង់។ បុរសអ្នកបាញ់នោះជាសកម្មជនក្នុងចលនា Reichsbuerger៕