កងកម្លាំងទាហានដោះលែងក្មេងដែលសង្ស័យជាប់ពាក់ព័ន្ធជាមួយក្រុមឧទ្ទាម

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៦

អង្គការសហប្រជាជាតិនិយាយថាខ្លួនបានចរចារឲ្យមានការដោះលែងក្មេង៨៧៦នាក់ក្នុងប្រទេសនេហ្សេរីយ៉ាដែលកងកម្លាំងទាហានចាប់ខ្លួនពីបទសង្ស័យជាប់ពាក់ព័ន្ធនឹងក្រុមឧទ្ទាម។ ក្មេងៗដែលធ្លាប់រស់នៅក្នុងតំបន់របស់ក្រុម Boko Haram ត្រូវកងកម្លាំងទាហានចាប់ខ្លួននៅភាគឥសាននៃក្រុង Maiduguri នេះបើយោងតាមប្រភពព័ត៌មានពីមន្ត្រីអង្គការសហប្រជាជាតិប្រាប់ BBC។ កងកម្លាំងទាហានបានចាប់ក្មេងដែលមានចំនួនសរុប៨៧៦នាក់ដោយសារពួកគេរស់នៅក្នុងតំបន់របស់ក្រុម Boko Haram ដែលកងកម្លាំងសង្ស័យថាក្មេងៗទាំងនោះមានជាប់ពាក់ព័ន្ធ ឬរងឥទ្ធិពលពីក្រុមឧទ្ទាមមួយនេះ។ សម្រាប់ព័ត៌មានផ្ទាល់ខ្លួនរបស់ក្មេងដូចជា អាយុ និងរយៈពេលចាប់ខ្លួនគេមិនទាន់បញ្ចេញនៅឡើយទេ។ ទាក់ទងនឹងការចាប់ខ្លួនក្មេងៗទាំងនេះ កងកម្លាំងទាហាននៅមិនទាន់ធ្វើការបកស្រាយណាមួយនៅឡើយទេ៕

boko-haram-30-10-16