ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០១ ខែ វិច្ចិការ ឆ្នាំ ២០១៦
កម្មករយ៉ាងហោចណាស់១២នាក់ស្លាប់ក្នុងការផ្ទុះនាវាដឹកប្រេងមួយគ្រឿងក្នុងប្រទេសប៉ាគីស្ថាន។ យោងតាមរបាយការណ៍ឲ្យដឹងថាមានកម្មករមួយចំនួនទៀតអាចជាប់នៅក្នុងនាវាខណៈដែលភ្លើងកំពុងឆេះយ៉ាងសន្ឋោសន្ឋៅ។ ប្រភពបន្តថាចំនួនអ្នកស្លាប់អាចនឹងកើនឡើង។ មានកម្មករ៥៨នាក់រងរបួសនៅក្នុងការផ្ទុះនេះ។ គួរបញ្ជាក់ផងដែរថាមិនទាន់មានព័ត៌មានច្បាស់លាស់ទាក់ទងនឹងការផ្ទុះនេះនៅឡើយទេ?