ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៦
ប៉ូលិសប្រទេសស្វីសវាយឆ្មក់ចូលវិហារអ៊ីស្លាមមួយកន្លែងដែលជាប់សង្ស័យថាមានទំនាក់ទំនងជាមួយនឹងការបះបោរយុវជនមូស្លីម។ ប៉ូលិសបានចាប់ខ្លួនមនុស្ស៤នាក់ដែលម្នាក់ជាសាសនាអេត្យូពី និង៣នាក់ផ្សេងទៀតមានអាយុពី២៣ ទៅ២៥ឆ្នាំ។កាលពីខែមិថុនាអាជ្ញាធរស្វីសបានចាប់ខ្លួនបុរសម្នាក់ដែលបានចូលរួមក្នុងបដិវត្តន៍យុវជនម៉ូស្លីមនៅក្នុងតំបន់ Winterthur ហើយបញ្ចុះបញ្ចូលឲ្យពួកគេចូលរួមជាមួយរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL)។ បុរសម្នាក់នេះត្រូវបានគេរាយការណ៍ថាមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងមជ្ឈដ្ឋានខាងក្នុងនៃវិហារអ៊ីស្លាម An’Nur៕