ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦
ស្ត្រីម្នាក់ និងកូនក្មេងម្នាក់ស្លាប់ដោយការផ្ទុះធុងហ្គាស់មួយនៅជំរំជនភៀសខ្លួន Moria ដែលស្ថិតនៅលើកោះ Lesbos ប្រទេសក្រិច។ បន្ទាប់មកជនចំណាកស្រុកនៅជំរុំនោះមានកំហឹងប៉ះទង្គិចគ្នាជាមួយប៉ូលិស។ ប៉ូលីសបានឲ្យដឺងថាការផ្ទុះនេះបានកើតឡើងខណៈដែលស្ត្រីម្នាក់កំពុងចម្អិនម្ហូបនៅក្នុងតង់មួយកាលពីថ្ងៃព្រហស្បតិ៍។ ស្ត្រីម្នាក់ដែលមានអាយុ៦៦ឆ្នាំ និងកូនម្នាក់ដែលមានអាយុ៦ឆ្នាំស្លាប់ និងប្អូនបង្កើតម្នាក់ទៀតដែលមានអាយុ៤ឆ្នាំរងរបួស និងរលាកភ្លើងយ៉ាងធ្ងន់ធ្ងរ។ យ៉ាងហោចណាស់មានជនភៀសខ្លួន៦នាក់បានរងរបួសស្រាលនៅពេលដែលប៉ះទង្គិចគ្នាជាមួយប៉ូលិស៕