ពួកសកម្មប្រយុទ្ធ៣,០០០ នាក់ និងគ្រួសាររបស់ពួកគេចាកចេញពីភាគខាងកើតទីក្រុងអាល្លេប៉ូនៅថ្ងៃដំបូងនៃប្រតិបត្ដិការជម្លៀស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៦

មជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ីនិយាយនៅថ្ងៃព្រហស្បតិ៍នេះថាមានក្បួនរថយន្ត៩គ្រឿងបានដឹកប្រជាជនប្រមាណជា៦,០០០នាក់ចេញពីភាគខាងកើតទីក្រុងអាល្លេប៉ូនៅថ្ងៃដំបូងនៃប្រតិបត្ដិការជម្លៀសមួយដើម្បីដឹកពួកសកម្មប្រយុទ្ធ និងគ្រួសាររបស់ពួកគេចេញពីទីក្រុង។រថយន្តក្រុងដឹកអ្នកដំណើរទាំងអស់ និងរថយន្តសង្គ្រោះបន្ទាន់អមដំណើរដោយមន្រ្តីមកពីមជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ីនៅក្នុងប្រទេសស៊ីរី និងតំណាងនៃគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ក្នុងគោលបំណងដើម្បីធានាឲ្យបាននូវសុវត្ថិភាពនៅតាមបណ្តោយផ្លូវក្បួនរថយន្តក្នុងគោលបំណងដើម្បីទប់ស្កាត់ការបង្កហេតុពីពួកសកម្មប្រយុទ្ធ។ សេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលផ្សះផ្សារបស់រុស្ស៊ីបានឱ្យដឹងថារដ្ឋាភិបាលស៊ីរីនឹងធានាឲ្យបាននូវសុវត្ថិភាពនៃសមាជិកណាម្នាក់របស់ក្រុមសកម្មប្រយុទ្ធដែលមានបំណងថានឹងចាកចេញពីភាគខាងកើតទីក្រុងអាល្លេប៉ូ៕