ការជម្លៀសខ្លួនពីក្រុង Aleppo៖ កុមារកំព្រាក្នុងចំណោមមនុស្សរាប់ពាន់នាក់ត្រូវចាកចេញពីទីក្រុងធំក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៦

ក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលក្នុងនោះមានទាំងកុមារកំព្រាជាច្រើននាក់មិនទាន់ចាកចេញពីទីក្រុងធំ Aleppo ក្នុងប្រទេសស៊ីរី អស់នៅឡើយទេ។ ជនស៊ីវិលប្រមាណជា៤,៥០០នាក់បានចាកចេញពីតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាមនៅភាគខាងលិចក្រុង Aleppo កាលពីថ្ងៃច័ន្ទ។ ក្នុងនោះមានបុរសម្នាក់អាយុ៧០ឆ្នាំបានបង្ហាញពីស្ថានភាពក្នុងទីក្រុងលើបណ្តាញសង្គម។ ផ្នែកខាងខេត្ត Idlib ដែលកាន់កាប់ដោយរដ្ឋាភិបាលត្រូវក្រុមឧទ្ទាមឡោមព័ទ្ធកាលពីព្រឹកថ្ងៃច័ន្ទ។ ខណៈដែលជនស៊ីវិលមួយចំនួនកំពុងតែចាកចេញទៅកាន់តំបន់សុវត្ថិភាពមន្រ្តីសុវត្ថិភាពពីអង្កការសហប្រជាជាតិដែលអនុម័តនូវដំណោះស្រាយមួយដោយបានស្នើរទៅអង្គការសហប្រជាជាតិ និងស្ថាប័នពាក់ព័ន្ធដទៃទៀតដើម្បីអនុវត្តវិធានការណ៍ការពារ ការត្រួតពិនិត្យអព្យាក្រឹតក្នុងការជម្លៀសជនស៊ីវិលចេញពីទីក្រុង Aleppo។ សម្រាប់ការពង្រាយកម្លាំងត្រួតពិនិត្យការជម្លៀសក្នុងក្រុង Aleppo មន្រ្តីអង្គការសហប្រជាជាតិត្រូវតែសុំការអនុញ្ញាតិពីរដ្ឋាភិបាលស៊ីរី៕