ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៦
ដំណាក់កាលនៃការជម្លៀសប្រជាជនចេញពីតំបន់ឧទ្ទាមកាន់កាប់នៅភាគខាងកើតទីក្រុង Aleppo ចាប់ផ្តើមឡើងវិញបន្ទាប់ពីពន្យាពេលមួយថ្ងៃ។ ឡានចំនួន៦០គ្រឿងបានជាប់នៅតំបន់ឧទ្ទាមឡោមព័ទ្ធដែលបណ្តាលឲ្យមនុស្ស៣,០០០នាក់រងចាំការចាកចេញដោយស្ថិតនៅក្រោមសីតុណ្ហភាពត្រជាក់ និងមានតែទឹកបន្តិចបន្តួចសម្រាប់ទទួលទាន។ យោងតាមប្រភពព័ត៌មានទទួលបានពីមន្រ្តីអង្គការសហប្រជាជាតិបានប្រាប់ភ្នាក់ងារសារព័ត៌មាន Reuters ឲ្យដឹងថាភ្នាក់ងារចូលជួយសម្រួលការជម្លៀសប្រជាជនបានបន្តការជម្លៀសឡើងវិញក្រោយពីស្ទះដំណើរអស់រយៈពេលមួយថ្ងៃ។ រូបភាពផ្តិតដោយបណ្តាញទូរទស្សន៍ក្នុងប្រទេសស៊ីរីបង្ហាញពីរូបឡានបន្ត ជញ្ចូនប្រជាជនចាកចេញពីតំបន់ឡោមព័ទ្ធរបស់ឧទ្ទាម ធ្វើដំណើរទៅកាន់តំបន់រដ្ឋាភិបាលកាន់កាប់៕