ខ្មាន់កាំភ្លើងវាយប្រហារពន្ធនាគារ Jaw ដោះលែងអ្នកទោស១០នាក់

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៧

ខ្មាន់កាំភ្លើងក្នុងប្រទេស Bahrain បានវាយប្រហារក្នុងពន្ធនាគារសម្លាប់ប៉ូលិសម្នាក់ និងដោះលែងអ្នកទោសចំនួន១០នាក់។
កាលពីថ្ងៃអាទិត្យការវាយប្រហារបានកើតឡើងក្នុងប្រទេស Bahrain នៅពន្ធនាគារ Jaw ភាគខាងត្បូងរាជធានី Manama។ ភេរវករ ចំនួន៤ ទៅ ៦នាក់ ប្រដាប់ដោយកាំភ្លើងស្វ័យប្រវត្ត និងកាំភ្លើងខ្លីបានធ្វើការវាយប្រហារបណ្តាលឲ្យប៉ូលិសរងរបួស។ ក្រោយពីមានការវាយប្រហាកើតឡើងក្រុមក្មាន់កាំភ្លើងបានដោះលែងអ្នកទោស១០នាក់។ ក្រោយមកក្រុមអ្នកស៊ើបអង្កេតបានចូលទៅធ្វើការវិភាគទាក់ទងទៅនឹងករណីគេចខ្លួនរបស់ភេរវករទាំងនោះ៕