ប៉ាគីស្ថានហាមពិធីករកម្មវិធីទូរទស្សន៍ល្បីៗមិនឱ្យប្រើប្រាស់ពាក្យប្រមាថដល់ក្រុមសាសនា

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៧

កាលពីថ្ងៃព្រហស្បនិ៍នេះស្ថានីយ៍ទូរទស្សន៍ប៉ាគីស្ថានបានហាមពិធីករកម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញមួយក្នុងការប្រើប្រាស់ពាក្យសម្តីប្រមាថគួរឱ្យស្អប់ខ្ពើមដោយចោទប្រកាន់ទៅលើក្រុមសាសនា និងការប្រមាថជាច្រើនទៀតដែលអាចបង្ករហានិភ័យដល់ជីវិតរបស់ពួកគេ។ ការប្រើប្រាស់ពាក្យប្រមាថគឺជាបទព្រហ្មទណ្ឌអាចពិន័យដល់ការស្លាប់ដែលនៅក្នុងប្រទេសប៉ាគីស្ថានសម្បូរទៅដោយជនជាតិម៉ូស្លីម។ លើសពីនេះទៀតការប្រើប្រាស់ពាក្យប្រមាថទៅលើសាសនាអាចបង្ករជាជម្លោះហិង្សាទៅលើសាសនាស្តាំនិយមថែមទៀតផង។ អាជ្ញាធរប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថាននិយាយថា កម្មវិធី Talk Show ដ៏ល្បីរបស់លោក Liaquat របស់ទូរទស្សន៍ Bol TV បានប្រើប្រាស់ពាក្យប្រមាថមើលងាយ និងញុះញង់បង្ករឱ្យមានអំពើហិង្សាប្រឆាំងទៅនឹងប្រជាពលរដ្ឋ និងសាសនាអ៊ីស្លាមផងដែរ។ គួរបញ្ជាក់ផងដែរថានៅថ្ងៃព្រហស្បិ៍នេះលោក Liaquat មិនបានឆ្លើយតបតាមរយៈទូរស័ព្ទនោះទេ ហើយក្រុមការងាររបស់ទូរទស្សន៍ Bol TV ក៏មិនទាន់និយាយអ្វីអំពីរឿងនេះដែរ៕