ប្រទេសចិនគ្រោងស្គែនយកស្នាមក្រយ៉ៅដៃរបស់ភ្ញៀវទេសចរដើម្បីសុវត្ថិភាព

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៧

តាមការបញ្ជាក់របស់ក្រសួងសន្តិសុខផ្នែកសុវត្ថិភាព (Mistry of Public Security) បញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថាប្រទេសចិនកំពុងតែចាប់ផ្តើមក្នុងការប្រើប្រាស់ប្រព័ន្ធស្គែនយកស្នាមក្រយ៉ៅដៃភ្ញៀវទេសចរទាំងអស់ដើម្បីបង្កើនសន្តិសុខតាមព្រំដែន។ ក្រសួងមួយនេះបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាការប្រមូលស្នាមក្រយ៉ៅដៃរបស់ភ្ញៀវទេសចរទាំងអស់នេះនឹងដាក់ឱ្យដំណើរការនៅព្រលានយន្តហោះ Shenzhen Airport ភាគខាងត្បូងនៅថ្ងៃសុក្រនេះ ហើយដំណើរការប្រព័ន្ធស្គែនក្រយ៉ៅដៃនេះនឹងដាក់នៅគ្រប់កន្លែងច្រកចេញផ្សេងទៀតនៅក្នុងប្រទេស។ គ្រប់ភ្ញៀវទេសចរទាំងអស់ដែលកាន់លិខិតឆ្លងដែនដែលមានអាយុចាប់ពី១៤ ទៅ ៧០ឆ្នាំត្រូវតែស្គែនក្រយ៉ៅដៃដើម្បីធ្វើការប្រមូលទិន្នន័យទុក។ ការបញ្ចូលប្រព័ន្ធស្គែនក្រយ៉ៅដៃដើម្បីពង្រឹងការត្រួតពិនិត្យជនអន្តោប្រវេសន៍ និងការបង្កើនប្រសិទ្ធិភាពការងារក្នុងប្រទេសចិនផងដែរ។ ប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក ប្រទេសជប៉ុន តៃវ៉ាន់ និងប្រទេសកម្ពុជាក៏មានតម្រូវការប្រហាក់ប្រហែលគ្នានេះដែរ៕