ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៧
ក្រុមឧទ្ទាមក្នុងសារធារណរដ្ឋអាហ្វ្រិកកណ្តាលសម្លាប់ជនស៊ីវិល៣២នាក់ក្រោយពីមានការប៉ះទង្គិចមួយកាលពីខែធ្នូ នេះបើយោងតាមប្រភពព័ត៌មានពីអង្គការឃ្លាំមើលសិទ្ធមនុស្ស។ យោងតាមអង្គការឃ្លាំមើលសិទ្ធមនុស្សបានឲ្យដឹងថាក្រុមឧទ្ទាមជាអ្នកសម្លាប់ជនស៊ីវិលទាំងនោះ។ កម្លាំងការពារសន្តិភាពរបស់អង្គការសហប្រជាជាតិប្រមាណជា១២,០០០នាក់ត្រូវដាក់ពង្រាយកម្លាំងក្នុងប្រទេស។ ទោះបីជាយ៉ាងនេះក៏ដោយ យោងតាមអង្គការឃ្លាំមើលសិទ្ធមនុស្សបានឲ្យដឹងថាពួកគេពិតជាមានការព្រួយបារម្ភថាក្រុមកម្លាំងការពារសន្តិភាពមិនអាចបញ្ឈប់សកម្មភាពឃោឃៅនេះបាន៕