ឳពុករបស់ស្រ្តីជនជាតិអង់គ្លេសម្នាក់លើកទឹកចិត្តកូនស្រីឲ្យប្រឆាំងនឹងក្រុមឧទ្ទាម

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៧

ឳពុកស្រ្តីសកម្មនារីប្រយុទ្ធក្នុងប្រទេសស៊ីរីម្នាក់បានឲ្យដឹងថាលោកមានការព្រួយបារម្ភលើជំនឿចិត្តរបស់កូនខ្លួននៅពេលទៅដល់ទីប្រយុទ្ធ ប៉ុន្តែលោកនឹងមិនស្នើរសុំឲ្យនាងផ្លាស់ប្តូរអ្វីដែលជាខ្លួននាងនោះទេ លោកនឹងកាន់តែលើកទឹកចិត្តលើសមរភូមិនេះ។ Kimberley Taylor មកពី Blackburn ដែលជាស្រ្តីទី១ដែលបានធ្វើដំណើរទៅប្រទេសស៊ីរីដើម្បីប្រយុទ្ធជាមួយក្រុមឧទ្ទាម IS។ លោក Philip Taylor ក្នុងវ័យ៥៧ឆ្នាំជាអតីតគ្រូបង្រៀនបានលើកឡើងថាមានមនុស្សជាច្រើនដែលឆ្ងល់ថា តើរូបលោកជាឪពុកប្រភេទណាដែលលើកទឹកចិត្តកូនក្នុងការទៅចូលរួមប្រយុទ្ធបែបនេះ។ ភ្នាក់ងារផ្សាយព័ត៌មានបានផ្សាយពីប្រទេសស៊ីរីបង្ហាញ Kimberley Taylor និយាយពីមូលហេតុដែលនាងមានកម្លាំងចិត្តប្រឆាំងនឹងក្រុមឧទ្ទាមឃើដ។ មុនពេលនាងចាកចេញទៅប្រទេសស៊ីរីដើម្បីចូលរួមការប្រយុទ្ធនាងពុំបានប្រាប់ឪពុកម្តាយរបស់នាងឲ្យដឹងនោះទេរហូតដល់នាងទៅដល់ទើបនាងប្រាប់មិត្តភក្តិនាង និងក្រុមគ្រួសារ ប៉ុន្តែនាងមិនទាន់ដឹងថាពេលណាវិលត្រលប់ទៅចក្រភពអង់គ្លេសវិញនោះទេ។ នាងបានបន្ថែទៀតថាឪពុកម្តាយគឺជាមនុស្សដែលមានឥទ្ធិពលបំផុតក្នុងការគាំទ្រលើកទឹកចិត្តក្នុងជិវិតរបស់នាង៕