លោក Mike Pence ព្រមានអង្គការ Nato ថាត្រូវតែបន្ថែមការចំណាយទៅលើជំនួយការការពារ

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៧

អនុប្រធានាធិបតីសហរដ្ឋអាមេរិចលោក Mike Pence បានព្រមានដល់សមាជិកសម្ព័ន្ធភាពរបស់អង្គការ Nato ឲ្យបន្ថែមការចំណាយទៅលើការការពារឲ្យដល់ខ្ទង់ចំណាយដែលបានកំណត់។ ក្នុងវេទិការនៅទីក្រុងប្រុយសែលលោក Pence មានប្រសាសន៍ថាជនជាតិអាមេរិកគួរតែអស់ការអត់ធ្មត់ជាមួយសមាជិកអង្គការ Nato ប្រសិនបើសមាជិកទាំងនោះមិនជួយចែករំលែកបន្ទុកចំណាយទៅលើការការពារ។ ទោះយ៉ាងណាលោកបានធានាក្នុងនាមជាមេដឹកនាំអឺរ៉ុបនិយាយថាសហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តក្នុងការសហការ និងនៅតែរក្សាភាពជាដៃគូជាមួយសហភាពអឺរ៉ុប៕