ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៧
ប្រទេសរុស្ស៊ី និងចិនជំទាស់ការសម្រេចនានាទៅលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិថានឹងដាក់ទណ្ឌកម្មទៅលើប្រទេសស៊ីរ៉ីក្នុងការប្រើប្រាស់អាវុធគីមី។ នេះជាលើកទី៧ហើយដែលប្រទេសរុស្ស៉ីបានជំទាស់ទៅលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងការការពាររដ្ឋាភិបាលស៊ីរី។ ប្រទេសចិនក៏ជំទាស់លើក្តីសម្រេចចិត្តចំនួន៦លើករបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។ ប្រទេសស៊ីរ៉ីធ្លាប់យល់ព្រមបំផ្លាញអាវុធគីមីកាលពីឆ្នាំ២០១៣ ក្រោមកិច្ចចរចារវាងរុស្ស៊ី និងសហរដ្ឋអាមេរិក។ រដ្ឋាភិបាលស៊ីរ៉ីបដិសេធថាខ្លួនពុំបានវាយប្រហារដោយប្រើសារធាតុគីមីនោះទេ។ ទោះបីជាយ៉ាងនេះក្តីក៏ការស៊ើបអង្កេតដែលធ្វើដោយអង្គការសហប្រជាជាតិ និងមន្រ្តីយុទ្ធភ័នគីមីអន្តរជាតិបានរកឃើញថាកងកម្លាំងរដ្ឋាភិបាលស៊ីរីបាន វាយប្រហារដោយប្រើសារធាតុគីមីចំនួន៣លើកក្នុងឆ្នាំ២០១៤ និង២០១៥។ របាយការណ៍បានឲ្យដឹងថាកងកម្លាំងអាកាសរបស់ស៊ីរ៉ីបានប្រើឧទ្ធម្ភាគចក្របាញ់ហ្គាសក្លលើតំបន់ឧទ្ទាមកាន់កាប់ចំនួន២លើកដែលលើកទី១កាលពីខែមីនា ឆ្នាំ២០១៥ និងលើកទី២នៅខែកុម្ភៈ ឆ្នាំ២០១៤៕