ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០១៦
ជនស៊ីវិល១២នាក់រងរបួសនៅក្នុងក្រុង Mosul ដោយសារមានការវាយប្រហារប្រើអាវុធគីមីនៅក្នុងជម្លោះក្នុងតំបន់ក្រុមឧទ្ទាមកាន់កាប់។ លោកវេជ្ជបណ្ឌិតមកពីអង្គការកាកបាតក្រហមដែលមានទីតាំងនៅជិត Irbil បញ្ជាក់ពីហេតុការណ៍ទាក់ទងទៅនឹងការវាយប្រហារប្រើសារធាតុគីមីទៅកាន់បញ្តាញសារព័ត៌មាន BBC។ ក្រុង Mosul មានជម្លោះត្រាំត្រែង ហើយការវាយប្រហារកើតមានជាបន្តបន្ទាប់ ប៉ុន្តែការវាយប្រហារលើកនេះ ធ្វើឡើងដោយប្រើប្រាស់សារធាតុគីមី។ ការវាយប្រហារនេះបណ្តាលឲ្យមនុស្ស១២នាក់រងរបួស។ លោកវេជ្ជបណ្ឌិត Robert Mardini បានបញ្ជាក់ថាសារធាតុគីមីដែលគេប្រើសម្រាប់ការវាយប្រហារនោះនៅមិនទាន់ដឹងថាជាសារធាតុអ្វីនៅឡើយ ប៉ុន្តែ ករណីនេះត្រូវគេចាត់ទុកថាជាការវាយប្រហារដោយប្រើសារធាតុគីមី។ ក្រៅពីមានការវាយប្រហារដោយប្រើសារធាតុគីមី នេះជាកំណត់ត្រាលើកទី១ដែលនៅក្រុង Mosul។ នៅមានគ្រោះថ្នាក់ជាច្រើនទៀតដែលកើតឡើងស្ទើគ្រប់ទីកន្លែងក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម IS ក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី៕