ជម្លោះនៅម៉ូស៊ូល៖ កងកម្លាំងអ៊ីរ៉ាក់ដណ្តើមបានគុក Badoush

0

ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០១៧

កងកម្លាំងអ៊ីរ៉ាក់ទើបតែដណ្តើមបានគុកនៅភាគខាងជើងឆៀងខាងកើតក្រុងម៉ូស៊ូលនេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីយោធា។
កាលពីថ្ងៃពុធកងកម្លាំងអ៊ីរ៉ាក់បានសម្រុកចូលដល់តំបន់ភាគខាងជើងឆៀងខាងកើតក្រុងម៉ូស៊ូលដែលជាកម្លាំងរួបរួមលើកទី៩ ហើយបានលើកទង់ជាតិរបស់ខ្លួននៅលើដំបូលគុក Badoush។ ក្នុងសេចក្តីថ្លែងការណ៍ពុំបានបញ្ជាក់ថាពួកគេមានឃើញនរណាម្នាក់ដែលត្រូវក្រុមឧទ្ទាមចាប់ឃុំខ្លួននៅទីនោះទេ។ យ៉ាងណាមិញនាយករដ្ឋមន្រ្តីលោក Haider al មានប្រសាន៍ថាអ៊ីរ៉ាក់គួរតែបន្តគោលដៅយោធាយោធានៅប្រទេសជិតខាងដូចដែលពួកគេបានវាយប្រហារកាលពីខែមុនប្រឆាំងក្រុមឧទ្ទាម។ លោក Abadi បន្តថាគាត់នឹងមិនរុញរានោះទេក្នុងការវាយប្រហារលើទីតាំងរបស់ក្រុមឧទ្ទាម ប៉ុន្តែលោកបញ្ជាក់ឲ្យថាការវាយប្រហារអាចកើតមានឡើងទាល់តែមានការអនុញ្ញាតិពីម្ចាស់ប្រទេស៕