ការវាយប្រហារដោយប្រើពូថៅនៅអាល្លឺម៉ង់៖ ៧នាក់រងរបួសនៅស្ថានីយ៍រថភ្លើង Duesseldorf

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០១៦

មនុស្សយ៉ាងហោចណាស់៥នាក់រងរបួសក្នុងការវាយប្រហារនៅស្ថានីយ៍រថភ្លើងក្នុងក្រុង Duesseldorf នេះបើយោងតាមប្រភពព័ត៌មានពីប៉ូលិស។ ការវាយប្រហារនៅស្ថានីយ៍រថភ្លើងមួយបានកើតឡើងនៅម៉ោង២១:០០ម៉ោងក្នុងតំបន់កាលពីថ្ងៃព្រសហ្បតិ៍។ ប៉ូលិសចាប់បានមនុស្ស២នាក់ ហើយក្រុមសមត្ថកិច្ចជឿថាអាចនៅមានអ្នកជាប់ពាក់ព័ន្ធច្រើនជាងនេះទៀត។ ទាក់ទងទៅនឹងករណីនេះ ពុំមានរបាយការណ៍ណាបញ្ជាក់ពីអ្នកនៅពីក្រោយការវាយប្រហារនោះទេ។ ក្រោយពីមានការវាយប្រហារស្ថានីយ៍រថភ្លើងត្រូវគេបិទមិនឲ្យដំណើរការ៕