ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២០ ខែ មីនា ឆ្នាំ២០១៧
ជនស៊ីវិលប្រមាណជា១៨០,០០០នាក់ភៀសខ្លួនចេញទៅទំបន់ភាគខាងលិចទីក្រុងអ៊ីរ៉ាក់កាលពីខែមុនខណៈដែលកងកម្លាំងរដ្ឋាភិបាលប្រឈមជាមួយកម្លាំងឧទ្ទាម។ មន្រ្តីអ៊ីរ៉ាក់បានឲ្យដឹងថាជនស៊ីវិលខ្លះបានភៀសខ្លួនទៅជំរំដែលគេរៀបចំឲ្យ ចំណែកខ្លះទៀតទៅរស់នៅជាមួយសាច់ញាតិរបស់ពួកគេ។ អង្គការសហប្រជាជាតិបានព្រមានថាជនស៊ីវិល៣២០,០០០នាក់បន្ថែមទៀតនឹងភៀសខ្លួននៅសប្តាហ៍ក្រោយ។ ក្រោយពីមានចំនួនជនស៊ីវិលភៀសខ្លួនកាន់តែច្រើន រដ្ឋាភិបាលអ៊ីរ៉ាក់បានរួសរាន់សង់ជំរំថ្មីៗ និងផ្តល់ជំនួយជាសម្ភារៈចាំបាច់មួយចំនួន៕