ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០១៧
WikiLeaks បង្ហាញពីសមត្ថភាពចារកម្មរបស់ប៉ូលិសស៊ើបអង្កេតហៅកាត់ថា CIA ដែលជ្រៀតចូល និងគ្រប់គ្រងលើទូរស័ព្ទ iPhone តាមរយៈការប្រើប្រាស់ឧបករណ៍ NightSkies ដែលឧបករណ៍នេះដំឡើងនៅលើទូរស័ព្ទ iPhone ដែលវាអាចអោយ CIA ធ្វើការតាមដាន និងទាញយកឯកសារពីទូរស័ព្ទ iPhone ណាដែលបានកំណត់គោលដៅ។ ឧបករណ៍ NightSkies ធ្វើការនៅក្នុង background ដែលអាចបញ្ជា និងធ្វើការគ្រប់គ្រងពីចម្ងាយ
អាចអនុញ្ញាតឱ្យ CIA ធ្វើការបញ្ជូនឯកសារ និងទាញយកឯកសារពីទូរស័ព្ទ iPhone រួមទាំងព័ត៌មានលម្អិតពី phonebook, text messages, call logs និងប្រតិបត្តិសកម្មភាពនៅលើទូរស័ព្ទ។
ឧបករណ៍ Nightskies បង្កើតឡើងដោយសមាសភាពបីគឺ Implant, Listening Post(LP) និង Post-processing progaram។ Implant ត្រូវបានដំឡើងក្នុងទូរស័ព្ទក្នុងមុខងារមិនឲ្យចាប់បានពីដំណើរការក្នុងការលួចចូលទៅក្នុងទូរស័ព្ទរបស់ CIA។ Listening Post(LP) ប្រើប្រាស់សម្រាប់ការគ្រប់គ្រងឧបករណ៍ដូចជាកុំព្យូទ័រ និងទូរស័ព្ទ។ វាអាចធ្វើឲ្យមានរូបរាងពិតដែលអាចរក្សាទុកទិន្នន័យនៅលើ Server កុំព្យូទ័ររបស់ CIA ហើយវាអាចធ្វើការនៅក្នុង drop box ទៀតផង។ ចំពោះ The post-processing មានមុខងារគ្រប់គ្រងព័ត៌មានដែលទទួលបានដោយ Listening Post(LP) ដែលចេញពី Implant ក្នុងទូរស័ព្ទដៃ។
តាមពិតទៅ CIA បានព្រមានថា អ្នកប្រើប្រាស់មិនបានប្រើកម្មវិធីមួយចំនួនដែលយើងធ្វើការគ្រប់គ្រងដូចជាកម្មវិធី MobileSafari, MobileMail, MobileMaps ទេ វាក៏មិនអាចក្លាយជាគោលដៅនៃការតាមដានដែរ៕