ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០១៧
WikiLeaks ទម្លាយឯកសារចុងក្រោយបំផុតរបស់ស៊េរី Vault៧ អំពីឯកសារជាច្រើនដែលជាប់ទាក់ទងនឹងចារកម្មរបស់ប៉ូលិសស៊ើបអង្កេត CIA។ ក្នុងការទម្លាយឯកសារចុងក្រោយដែលគេហៅថាបណ្តុំងងឹត “Dark Matter” បង្ហាញអំពីបច្ចេកទេសជាច្រើនប្រើប្រាស់ក្នុងការវាយប្រហារទៅលើផលិតផលជាច្រើនរបស់ក្រុមហ៊ុន Apple។ ការទម្លាយនេះបង្ហាញអំពីវិធីជាច្រើនដែលប៉ូលិសស៊ើបអង្កេតសម្ងាត់ CIA លួចជ្រៀតចូលទៅក្នុងប្រព័ន្ធទូរស័ព្ទ iPhone និង Macbook Air។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ WikiLeaks ក្រុមទម្លាយការសម្ងាត់និយាយនៅថ្ងៃព្រហស្បតិ៍ថា ការបែកធ្លាយពី “Dark Matter” រួមមានព័ត៌មានលំអិតពីគម្រោង “Sonic Screwdriver” ដែល CIA រៀបរាប់ថានេះគឺជា “យន្តការសម្រាប់ការប្រតិបត្តិកូដនៅលើឧបករណ៍ប្រើប្រាស់ជាច្រើនខណៈដែលកុំព្យូទ័រ Mac Laptop ឬ Desktop ចាប់ផ្តើម Boot”។
គម្រោងជាច្រើនដែលបង្កើតឡើងដោយ Embedded Development Branch (EDB) របស់ CIA ដើម្បីវាយប្រហារទៅលើផលិតផលជាច្រើនរបស់ក្រុមហ៊ុន Apple។ WikiLeaks និយាយថាបច្ចេកទេសជាច្រើននេះអនុញ្ញាតឱ្យក្រុមអ្នកវាយប្រហារអាច Boot ទៅលើកម្មវិធី Software របស់ខ្លួនចេញពី USB ដែលភ្ជាប់ជាមួយនឹងឧបករណ៍ណាមួយបើទោះបីជាលេខសម្ងាត់នៅដំណើរការនៅឡើយដោយវាអាចលួចជ្រៀតចូលទៅក្នុងអង្គចងចាំបាន។ បច្ចេកទេសនេះហៅថា “Sonic Screwdriver”។ WikiLeaks អះអាងថាលេខកូដបង្កប់នេះត្រូវរក្សាទុកនៅក្នុង Apple Thunderbolt-to-Ethernet adapter ហើយនៅក្នុងការទម្លាយនេះមានឯកសារ៥ប្រភេទនៃបច្ចេកទេសលួចជ្រៀតចូលក្នុងប្រព័ន្ធរួមមាន៖ “Sonic Screwdriver” “DetStarke v1.4 RC1 – IVVRR CHecklist” “Triton v1.3” និង “DarkSeaSkies v1.0″។
នៅក្នុងបច្ចេកទេសនៃការលួចជ្រៀតចូលក្នុងប្រព័ន្ធនេះមានឈ្មោះថា NightSkies ដែលអនុញ្ញាតឱ្យ CIA អាចជ្រៀតចូលទៅក្នុងទូរស័ព្ទ iPhone តាមដាន និងគ្រប់គ្រងតាមរយៈការបញ្ជាពីចម្ងាយ។ NightSkies អនុញ្ញាតឱ្យ CIA ទាញយកឯកសារជាច្រើនចេញពីទូរស័ព្ទ iPhones រួមមានព័ត៌មានចេញពី Phonebook Text Messages និង Call Logs របស់ម្ចាស់ទូរស័ព្ទបាន។ ចំណែកបច្ចេកទេស DarkSeaSkies ត្រូវគេរកឃើញនៅក្នុង Firmware បង្កប់នៅក្នុងកុំព្យូទ័រ Apple MacBook Air ដែលដំណើរការនៅលើ Background អនុញ្ញាតឱ្យដំណើរការ Command CIA និងសមត្ថភាពនៃការគ្រប់គ្រងទៅលើឧបករណ៍គោលដៅជាច្រើន។ ការទម្លាយឯកសារជាលើកទី២នៅក្នុងរយៈពេល២សប្តាហ៍បន្ទាប់ពីលើកមុននេះត្រូវគេដឹងថា WikiLeaks មានឯកសារសម្ងាត់របស់ CIA ដែលគេហៅថា “Vault៧” ឬ “Zero Days”៕