តើនឹងមានអ្វីកើតឡើងខ្លះក្នុងសង្គ្រាមកូរ៉េលើកទី២?

0

ប្រភពព័ត៌មានពី TheDiplomat ចុះផ្សាយថ្ងៃទី ១៩ ខែ មេសា ឆ្នាំ២០១៧

តើមើលទៅមានជម្លោះយោធាអ្វីខ្លះកើតឡើងនៅឧបទ្វីបកូរ៉េ? សំនួរមួយនេះប្រហែលជារឿងដ៏ធ្ងន់ធ្ងរ និងព្រួយបារម្ភបំផុតដោយសារតែសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (DPRK) មានឆន្ទះក្នុងការបង្ករអំពើហិង្សាដើម្បីការពារតំបន់ Stalinist រប់សខ្លួនខណៈដែលជម្លោះរវាងកងកម្លាំងយោធារបស់ទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាងអាចនឹងកើតឡើង។ ការពន្យល់មួយអំពីរឿងនេះគឺថាការប៉ាន់ស្មានទៅលើចំនួនអ្នកស្លាប់ និងរងរបួសនៅឧបទ្វីបកូរ៉េ (ហើយក៏អាចជាជប៉ុន) នៅក្រោមសេណារីយ៉ូសង្គ្រាមគឺមានកម្រិតខ្ពស់។ តើទីក្រុងព្យុងយ៉ាងពិតជាគំរាមកំហែងដើម្បីប្រែក្លាយទីក្រុងសេអ៊ូលទៅជា “សមុទ្រនៃភ្លើងសង្គ្រាម” ដែរឬទេ? យោងតាមការប៉ាន់ស្មានមួយចំនួន មនុស្សដែលរស់នៅក្នុងទីក្រុងសេអ៊ូលអាចស្លាប់ និងរងរបួសលើសពី១០០,០០០នាក់ត្រឹមរយៈពេល៤៨ម៉ោងនេះនៅមិនទាន់គិតការប្រើប្រាស់អាវុធប្រល័យលោករបស់កូរ៉េខាងជើងនៅឡើយទេ។ នាយកដ្ឋានការពារជាតិសហរដ្ឋអាមេរិកវាយតម្លៃថា សង្គ្រាមកូរ៉េលើកទី២នៅអាចបណ្តាលឱ្យកងកម្លាំងយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកប្រមាណជា២០០,០០០ ទៅ ៣០០,០០០នាក់រងរបួស និងស្លាប់នៅក្នុងរយៈពេលត្រឹមតែ៩០ថ្ងៃ បន្ថែមពីនេះទៀតការស្លាប់របស់ជនស៊ីវិលនឹងកើនឡើងដល់រាប់រយពាន់នាក់។ ពេលនេះ ខ្ញុំនឹងធ្វើការសង្ខេបអំពីការធ្វើសង្គ្រាមរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ ការវិភាគរបស់ខ្ញុំមិនព្យាយាមដើម្បីបង្ហាញអំពីសេណារីយ៉ូនៃការកើតឡើងសង្គ្រាមនោះទេ ប៉ុន្តែផ្តោតទៅលើសម្មតិកម្មនៃលទ្ធផលពីព្រឹត្តិការណ៍ជាច្រើន។ ការវាយប្រហារដ៏ភ្ញាក់ផ្អើលពីកូរ៉េខាងជើងទៅលើតំបន់គ្មានកងទ័ព (DMZ) បន្ទាប់ពីការវាយតម្លៃដោយមេបញ្ជាការជាន់ខ្ពស់នៃកងទ័ពប្រជាជនកូរ៉េ (KPA) ដែលជាការប្រយុទ្ធប្រឆាំងទៅនឹងអាវុធនុយក្លេអ៊ែរគឺពិតប្រាកដណាស់។ សេណារីយ៉ូមួយនេះគឺអាស្រ័យទៅលើមូលដ្ឋាននៃការសន្មតចំនួន៤ចំនុច។ ចំនុចទី១ ក្រៅពីកាតព្វកិច្ចនៃសន្ធិសញ្ញាចំណងមិត្តភាពស៊ីនតូ និងកូរ៉េខាងជើងដាក់ចេញនៅក្នុងឆ្នាំ១៩៦១ទៅលើកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមក។ ចិននឹងមិនចេញមុខការពារប្រទេសកូរ៉េខាងជើងនោះទេនៅពេលដែលកូរ៉េខាងជើងវាយប្រហារទៅលើកូរ៉េខាងត្បូង។ ចំនុចទី២ទីក្រុងព្យុងយ៉ាងនឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីកំទេចទីក្រុងស៊េអ៊ូលនោះទេ។ ចំនុចទី៣ កូរ៉េខាងជើង (បើទោះបីជាមានសមត្ថភាពក្តី) នឹងមិនបាញ់មីស៊ីលឆ្លងទ្វីប (ICBM) ដែលកំណត់គោលដៅនៅក្នុងទ្វីបអាមេរិកនោះទេ។ ចំនុចទី៤សហរដ្ឋអាមេរិកនឹងមិនបាញ់អាវុធមីស៊ីលនុយក្លេអ៊ែរទៅកាន់ទីក្រុងព្យុងយ៉ាងនោះទេ។ រឿងមួយដែលអាចជឿជាក់បាននោះគឺថាលោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើងត្រូវបានលើកទឹកចិត្តដោយក្រុមរស់រានមានជីវិត។ ជាលទ្ធផលវាពិតជាចាំបាច់ណាស់ដែលទីក្រុងព្យុងយ៉ាងត្រូវវាយប្រហារអាវុធនុយក្លេអ៊ែរទៅសហរដ្ឋអាមេរិក ហើយភ្លាមៗនោះជម្លោះនៃការវាយប្រហារនុយក្លេអ៊ែរនេះក៏រីករាលដាលខ្លាំងផងដែរ ប៉ុន្តែមេដឹកនាំរូបនេះនៅតែមានសមត្ថភាពក្នុងការវាយប្រហារជាលើកទី២។ លើសពីនេះទៅទៀត នៅក្រោមសេណារីយ៉ូនេះ លោកគីម ប៉ាន់ស្មានថាគម្រោងផែនការសង្គ្រាមរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកមិនដកចេញអំណាចរបស់លោកនោះទេ។ ការពន្យល់នេះអាចធ្វើទៅបានសម្រាប់ការសន្មត់ទៅលើការសម្រេចចិត្តរបស់ជនផ្តាច់ការដើម្បីឈ្លានពានសាធារណរដ្ឋកូរ៉េអាចត្រូវរកឃើញនៅខាងក្រោមនេះ។ ឥឡូវនេះវាគ្រប់គ្រាន់ហើយដែលអាចនិយាយបានថាកូរ៉េខាងជើងអាចលះបង់កងកម្លាំងប្រមាណជា៧០០,០០០ ទៅ១,០០០,០០០នាក់ កាំភ្លើងធំ ៨,០០០ដើម រថក្រោះ២,០០០គ្រឿង យន្តហោះ៣០០គ្រឿង នាវាចម្បាំង៤០០គ្រឿង និងនាវាមុជទឹកប្រមាណជា៥០គ្រឿងដើម្បីឈ្លានពានប្រទេសកូរ៉េខាងត្បូង។ និយាយអំពីគ្រឿងសម្ភារៈដែលបានរៀបរាប់ខាងលើនេះគឺមានចម្ងាយទីតាំងត្រឹមតែ១០០ម៉ាយ៍ពីតំបន់គ្មានកងទ័ព។ ការប៉ាន់ស្មានមួយសន្មត់ថាការវាយប្រហារទ្រង់ទ្រាយធំពិតជាមិនទាមទារការពង្រាយកងកម្លាំងយោធាសារជាថ្មីនោះទេ ហើយវាអាចធ្វើឡើងនៅក្នុងរយៈពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះបន្ទាប់ពីការបញ្ជាដោយផ្ទាល់ពីលោក គីម ជុងអ៊ុន។ គោលបំណងនៃការឈ្លានពាននេះគឺកាន់កាប់ទីក្រុងសេអ៊ូល ហើយនឹងការគ្រប់គ្រងរយៈពេលយូរដែលបណ្តាលឱ្យប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរទៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធយោធានៅក្នុងប្រទេសកូរ៉េខាងត្បូង។ ការកាន់កាប់បានផ្នែកមួយនៃទីក្រុងនេះមិនមែនត្រឹមតែជាការឃោសនាសម្រាប់ជ័យជំនះដ៏សំខាន់នោះទេ ប៉ុន្តែធានាទៅលើការខាតបង់ និងការស្លាប់យ៉ាងធ្ងន់ធ្ងរនៃសង្គ្រាមទំនើបនៅក្នុងការប្រយុទ្ធគ្នានៅក្នុងប្រទេសកូរ៉េខាងត្បូង។ ដើម្បីកាន់កាប់រាជធានីនៃប្រទេសកូរ៉េខាងត្បូង ត្រូវពង្រាយកងកម្លាំងប្រទេសកូរ៉េខាងជើងចម្ងាយប្រមាណជា៧៥ម៉ាយ៍ពីច្រក Chorwon, Kaesong-Munsan និងច្រករបៀង Kumhwa។ ច្រកដ៏សំខាន់គឺស្ថិតនៅភាគខាងជើងនៃទីក្រុងសេអ៊ូល Kaesong-Munsan ឬជ្រលងភ្នំនៅភាគឦសាន Chorwon។ ល្បឿនពិតជាសំខាន់ណាស់សម្រាប់កងទ័ពប្រជាជនកូរ៉េ។ នៅក្នុងឧបទ្វីបនៃតំបន់ភ្នំរបស់ច្រករបៀងនេះអាចក្លាយជាអន្ទាក់នៃការស្លាប់យ៉ាងរហ័សសម្រាប់កងទ័ពប្រជាជនកូរ៉េ ប្រសិនបើវាប៉ះពាល់ទៅដល់ប្រជាជនកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ហើយវាអាចជាទីតាំងនៃការដឹកគ្រាប់បែកចេញពីទីតាំងសាធារណរដ្ឋកូរ៉េ តាមបណ្តោយផ្លូវដែលបានឈ្លានពាននេះ។ ការវាយប្រហារនេះអាចនឹងបន្តយុទ្ធសាស្រ្តតាមការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិតប្រឆាំងទៅនឹងសាធារណរដ្ឋកូរ៉េ និងការបញ្ជារបស់សហរដ្ឋអាមេរិក និងកន្លែងត្រួតពិនិត្យ (និងហេដ្ឋារចនាសម្ព័ន្ធសំខាន់នៅក្នុងទីក្រុងសេអ៊ូល) ព្រមទាំងការវាយប្រហារតាមកាំភ្លើងធំថែមទៀតផង។ ប្រទេសកូរ៉េខាងជើងមានប្រព័ន្ធកាំភ្លើងធំដែលអាចបាញ់បានចម្ងាយ៥០០ រួមមានកាំភ្លើង Koksan ១៧០មីលីម៉ែត្រ កាំភ្លើងប្រព័ន្ធរ៉ុកកែត១២២មីលីម៉ែត្រដែលអាចពង្រីកចម្ងាយនៃការបាញ់បានថែមទៀត ក៏ដូចជា២៤០ និង​៣០០មីលីម៉ែត្រនៅក្នុងជួរតំបន់នៃទីក្រុងសេអ៊ូល។ សេណារីយ៉ូនៃសង្គ្រាមកូរ៉េលើកទី២ត្រូវគេប៉ាន់ស្មានថាកងទ័ពប្រជាជនកូរ៉េ នឹងលះបង់កាំភ្លើងធំបាញ់ចម្ងាយឆ្ងាយទាំងអស់ដើម្បីប្រឆាំងទៅនឹងសាធារណរដ្ឋកូរ៉េ និងកងកម្លាំងយោធារបស់សហរដ្ឋអាមេរិកតាមបណ្តោយផ្លូវនៃការឈ្លានពាននេះ។ ផ្នែកមួយនៃប្រព័ន្ធកាំភ្លើងធំនេះនឹងប្រើប្រាស់សម្រាប់ការវាយប្រហារទៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជាយក្រុងរបស់ខ្លួន។ សន្មត់ថាប្រព័ន្ធបាញ់ចម្ងាយឆ្ងាយប្រមាណជា៧០% ស្ថិតនៅក្នុងប្រតិបត្តិការ និងការហ្វឹកហាត់នៃនាវិកបាញ់កាំភ្លើង (ការសន្មត់ថាផលមិនសូវបានល្អបំផុត) រួមជាមួយនឹងអត្រាភាគរយនៃការបរាជ័យពី15% ទៅ 25% នៃការបាញ់កាំភ្លើងធំរបស់កងទ័ពប្រជាជនកូរ៉េ កងកម្លាំងសាធារណរដ្ឋកូរ៉េឬសហរដ្ឋអាមេរិក និងជនស៊ីវិលនៅទីក្រុងសេអ៊ូលនៅតែបង្កការប៉ះពាល់ទៅលើការសម្លាប់មនុស្សរាប់ពាន់នាក់ ហើយវាមិនមែនត្រឹមតែស្លាប់មនុស្សរាប់ពាន់នាក់នោះទេនៅក្នុងប៉ុន្មានម៉ោងដំបូងនៃការវាយប្រហារ ដែលការបាញ់កាំភ្លើងធំរបស់កងទ័ពប្រជាជនកូរ៉េ បង្ករការភ័យខ្លាចដែលបំផ្លាញដោយភ្លើងឆេះ។ ការវិភាគនេះសន្មត់ថាប៉ាន់ស្មានថាកងទ័ពប្រជាជនកូរ៉េនឹងបាញ់គ្រាប់ផ្លោងគីមីចូលទៅក្នុងទីក្រុងសេអ៊ូល (ឃ្លាំងអាវុធគីមីរបស់កូរ៉េខាងជើងរួមមាន Mustard Gas, Sarin និង​ VX Nerve Agent) ដែលរឹតតែអាចបង្កើតឱកាសនៃការស្លាប់របស់ជនស៊ីវិល។ ផលប៉ះពាល់ផ្លូវចិត្តនៃសង្គ្រាមគីមីពិតជាអស្ចារ្យ៖ គ្រាប់ផ្លោងគីមីមួយគ្រាប់សម្រាប់បំផ្ទុះនៅក្នុងទីក្រុងសេអ៊ូលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្ករការស្លន់ស្លោរ និងការពន្យារពេលទៅលើកងកម្លាំងរបស់សាធារណរដ្ឋកូរ៉េឬសហរដ្ឋអាមេរិច។ អត្រានៃការស្លាប់មនុស្សច្រើននៅក្នុងទីក្រុងសេអ៊ូលគឺអាស្រ័យទៅលើល្បឿននៃការវាយប្រហារតបតររបស់សាធារណរដ្ឋកូរ៉េឬសហរដ្ឋអាមេរិច និងកិច្ចខិតខំប្រឹងប្រែងនៃការជម្លៀសជនស៊ីវិលចេញពីទីក្រុងសេអ៊ូល។ បន្ថែមពីការវាយប្រហារតាមរយៈកាំភ្លើងធំនេះ កូរ៉េខាងជើងនឹងបាញ់មីស៊ីលផ្លោងរបស់ខ្លួនជាច្រើនរយគ្រាប់មានគោលដៅទៅកាន់ជនស៊ីវិលរាប់រយនាក់។ (អ្នកវិភាគការទូតសន្មត់ថាការអះអាងនេះមិនត្រឹមត្រូវនោះទេសម្រាប់ការបាញ់គ្រាប់ផ្លោងរបស់កូរ៉េខាងជើង មេដឹកនាំកងទ័ពប្រជាជនកូរ៉េនឹងប្រើប្រាស់គ្រាប់មីស៊ីលទ្រង់ទ្រាយធំសម្រាប់ការវាយប្រហារនេះ។) កូរ៉េខាងជើងនឹងមិនចាប់ផ្តើមបាញ់មីស៊ីលរបស់ខ្លួននោះទេសម្រាប់ការចាប់ផ្តើមនេះ ប៉ុន្តែខ្លួននៅតែមានសមត្ថភាពក្នុងការវាយប្រហារនាពេលអនាគតបាន។ ទោះជាយ៉ាងណាក៏ដោយសកម្មភាពនៃការបាញ់គ្រាប់ផ្លោងរាប់រយគ្រាប់ពិតជាអាចកំទេចប្រព័ន្ធការពារមីស៊ីលរបស់សាធារណរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិកបាន ហើយវាថែមទាំងបង្កើនឱកាសនៃការបាញ់ក្បាលគ្រាប់គីមីចំនួន១៥០គ្រាប់ចូលទៅក្នុងគោលដៅរបស់ខ្លួនគឺទីក្រុងសេអ៊ូល។ (គោលដៅនៃការវាយប្រហារផ្សេងទៀតអាចជាទីក្រុង Busan និង​ Incheon រួមទាំងទីក្រុងតូក្យូ និងមូលដ្ឋានទ័ពអាមេរិកនៅប្រទេសជប៉ុនផងដែរ។) ពាក់ព័ន្ធទៅនឹងកាំភ្លើងធំរបស់កងទ័ពប្រជាជនកូរ៉េនឹងពង្រាយកងកម្លាំងប្រតិបត្តិការពិសេស (SOF) ចំនួន 100,000នាក់នៅក្នុងផ្លូវរូងក្រោមដីសម្ងាត់ នាវាមុជទឹក និងយន្តហោះ។ ភារកិច្ចរបស់ក្រុម SOF គឺធ្វើយ៉ាងណាឱ្យមានការយល់ច្រឡំ (ប្រហែលជាពាក់ឯកសណ្ឋានរបស់ សាធារណរដ្ឋកូរ៉េ) ការវាយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធារួមទាំងការបញ្ជា ការគ្រប់គ្រង និងការពន្យារពេលនៃការមកដល់របស់កងកម្លាំងជួរមុខសាធារណរដ្ឋកូរ៉េឬសហរដ្ឋអាមេរិកផងដែរ។ កងកម្លាំងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េត្រូវគេសម្មត់ថានឹងព្យាយាមធ្វើឃាតជនស៊ីវិលនៅកូរ៉េខាងត្បូង និងមេដឹកនាំយោធា ហើយថែមទាំងពង្រីកសក្តានុពលអាវុធគីមីជីវសាស្រ្តផងដែរ។ សង្គ្រាមនេះអាចនឹងផ្លាស់ទីបានយ៉ាងឆាប់រហ័សទៅកាន់សមុទ្រជាកន្លែងដែលនាវាមុជទឹករបស់កងទ័ពជើងទឹកកូរ៉េ (KPN) អាចយកគោលដៅទៅលើការដឹកជញ្ជូនរបស់កូរ៉េខាងត្បូងរួមជាមួយនឹងនាវាជាច្រើនរបស់សាធារណរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិច។ KPN នឹងពង្រាយនាវាមុជទឹកទំនើបបំផុតរបស់ខ្លួនដែលបំពាក់ទៅដោយមីស៊ីលនុយក្លេអ៊ែរសម្រាប់ការវាយប្រហារជាលើកទី២ដែលឈានទៅដល់ការប្រើប្រាស់នុយក្លេអ៊ែរឬការប៉ះប៉ូវទៅលើការបាត់បង់របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េក្នុងករណីការវាយលុកទៅលើកូរ៉េខាងត្បូងប្រែក្លាយជាជម្លោះរវាងយោធា និង កងទ័ពប្រជាជនកូរ៉េ។ ខណៈដែលកងកម្លាំងរបស់កូរ៉េខាងជើងប្រមាណជា ៨០០នាក់ (ការវាយប្រហារតាមយន្តហោះ) ការប្រើប្រាស់យន្តហោះចម្បាំងនឹងទទួលបានជោគជ័យក្នុងការទម្លាក់គ្រាប់បែកទៅលើជនស៊ីវិល និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធានៅក្នុងកូរ៉េខាងត្បូង បើទោះបីជាការការពាររបស់កងកម្លាំងសាធារណរដ្ឋកូរ៉េនឹងត្រូវបំផ្លាញយ៉ាងឆាប់រហ័ស។ ភាគរយជោគជ័យរបស់កូរ៉េខាងជើងក្នងការកាន់កាប់ទីក្រុងសេអ៊ូលនៅតែស្ថិតនៅក្នុងការសង្ស័យនៅឡើយ។ ចេញពីទស្សនៈវិស័យយោធា មួយទសវត្សចុងក្រោយនេះគេសង្កេតមើលឃើញអំពីភាពផ្លាស់ប្តូរជាច្រើននៅសាធារណរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិក។ វាហាក់ដូចជានៅឆ្ងាយពីភាពច្បាស់លាស់ដែលថាលោក គីម ជុងអ៊ុននឹងបញ្ជាទៅលើការវាយប្រហារដែលពង្រីកទៅលើផ្នែកដ៏ធំមួយនៃកងកម្លាំងយោធារបស់លោក (មិននិយាយអំពីចំនួនជនស៊ីវិលនៅក្នុងប្រទេសកូរ៉េខាងជើងនោះទេ) នៅក្នុងការបំផ្លិចបំផ្លាញមួយនេះ។ ហេតុផលតែមួយគត់ដែលអាចជឿទុកចិត្តបាននោះគឺថាជនផ្តាច់ការជម្រុញឱ្យសហរដ្ឋអាមេរិកចាប់ផ្តើមយុទ្ធនាការប្រឆាំងទៅនឹងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ ការពន្យល់មួយទៀតពាក់ព័ន្ធទៅនឹងរឿងនេះគឺថាកូរ៉េខាងជើងមើលឃើញអំពីសមត្ថភាពនៃអាវុធនុយក្លេអ៊ែររបស់ខ្លួនដែលអាចសម្លាប់មនុស្សជាច្រើន។ ទន្ទឹមនឹងនេះផងដែរយុទ្ធសាស្រ្តយោធារបស់កូរ៉េខាងជើងនៅតែផ្តោតទៅលើការបង្រួបបង្រួមឡើងវិញនៃឧបទ្វីបកូរ៉េនៅក្នុងរយៈពេល៣០ថ្ងៃ នេះបើយោងទៅតាមការស៊ើបការណ៍ពីប្រភពបើកចំហរមួយ។ ខណៈដែលសក្តានុពលយោធាពិតប្រាកដរបស់កូរ៉េខាងជើងកំពុងតែដំណើរការ អ្នកវិភាគជាច្រើនជឿជាក់ថាទាហាន និងជនស៊ីវិលរាប់ពាន់នាក់នឹងស្លាប់ក្នុងរយៈពេល៤៨ម៉ោងក្នុងការប៉ះទង្គិចកម្រិតអប្បបរមាមួយនេះ។ ច្រករបៀងជាច្រើនដែលជាកន្លែងទាហានកូរ៉េខាងជើងជាច្រើននាក់នឹងប្រែក្លាយទៅជាកន្លែងសម្លាប់មនុស្សវិញ។ យោធាម្នាក់ប៉ាន់ស្មានថាជនជាតិកូរ៉េខាងជើងចំនួន១០០,០០០នាក់នឹងស្លាប់ក្នុងរយៈពេល៧២ម៉ោង។ តើអាចទេដែល10%នៃជនជាតិកូរ៉េឈ្លានពានទៅក្នុងទីក្រុងសេអ៊ូល? វានៅតែមានការប្រយុទ្ធគ្នានៅតាមជាយទីក្រុង និងបណ្តាលឱ្យមនុស្សស្លាប់ក្នុងការបាញ់តគ្នានេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here