ប្រទេសថៃមិនទាន់បិទផេចទាំង១៣១បានជោគជ័យទេ

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០១៧

ប្រទេសថៃបរាជ័យក្នុងការផ្ញើរឯកសារទៅក្រុមហ៊ុនបណ្តាញសង្គម Facebook ដើម្បីបិទមាតិកាខុសច្បាប់ និងការរិះគន់ដល់របបរាជាធិបតេយ្យ ដោយសារផេចទាំនោះនៅបើកបាននៅឡើយទេនៅថ្ងៃអង្គារនេះ។ កាលពីសប្តាហ៍មុនប្រទេសថៃបានដាក់កំណត់ឲ្យបណ្តាញសង្គម Facebook បិទផេចចំនួន១៣១ផេចត្រឹមថ្ងៃអង្គារ៍ដើម្បីកុំឲ្យបើកមើលឃើញក្នុងប្រទេសថៃ។ ប៉ុន្តែនៅថ្ងៃអង្គារ៍ផេចទាំងនោះនៅតែគេអាចចូលបើកមើលបានដដែល។ អាជ្ញាធរប្រទេសថៃបានឲ្យដឹងថាមូលហេតុដែលគេនៅតែអាចបើកមើលមាតិកាទាំងនោះព្រោះឯកសារចេញពីតុលាកាមិនបានផ្ញើរឲ្យក្រុមហ៊ុន Facebook ទាន់ពេលវេលា។ ទាក់ទងនឹងករណីនេះក្រុមហ៊ុន Facebook មិនទាន់បញ្ចេញយោបល់អ្វីជាសាធារណៈនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here