ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០១៧
អ្នកជាប់ទោសប្រមាណជា៣០០នាក់ដែលគេជឿថាបានគេចខ្លួនពីពន្ធនាគារធំក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងកូនេះបើយោងតាមប្រភពភ្នាក់ងារសុវត្ថិភាពប្រាប់ទៅកាន់ភ្នាក់ងារសារព័ត៌មាន BBC។ ភ្នាក់ងារសន្តិសុខបានឲ្យដឹងថាមានមនុស្សជាច្រើននាក់ស្លាប់ក្នុងការវាយប្រហារមួយនៅពន្ធនាគារម៉ាកាឡា។ មន្រ្តីរដ្ឋាភិបាលបានឲ្យដឹងថាមានមន្រ្តីប៉ូលិស និងអ្នកវាយប្រហារ៥នាក់ផ្សេងទៀតស្លាប់ ហើយប្រភពផ្សេងទៀតលើកឡើងថាមានអ្នកស្លាប់ដល់ទៅ១០០នាក់។ ក្នុងចំណោមជនភៀសខ្លូនទាំងនោះមាន Ne Muanda Nsemi ដែលជាមេដឹកនាំនយោបាយម្នាក់នៅតំបន់ Bundu Dia Kongo ក៏បានភៀសខ្លួនដែរ។ សមត្ថកិច្ចជឿថាមានអ្នកទោសប្រមាណជា៣០០នាក់គេចខ្លួនពន្ធនាគារធំសាធារណរដ្ឋប្រជាធិបតេយ្យកុងកូ៕