ការចាប់ខ្លួនសមាជិកសកម្មជនជីហាដកើនឡើងក្នុងឆ្នាំទី៣នេះ

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០១៧

មនុស្សជាច្រើននាក់ត្រូវចាប់ខ្លួនក្រោយពីមានការសង្ស័យថាជាសកម្មជនភេរវកម្មនៅប្រទេសអ៊ឺរ៉ុបក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ នេះបើយោងតាមប្រភពី Europol។ កងកម្លាំងប៉ូលិសអ៊ឺរ៉ុបនិយាយថាជនសង្ស័យភេរវករដែលជាសកម្មជនជីហាដចំនួន៧១៨នាក់ត្រូវគេចាប់ខ្លួនក្នុងឆ្នាំ២០១៥ដែលចំនួនចាប់ខ្លួនមាន៦៨៧នាក់ និង៣៩៥នាក់ក្នុងឆ្នាំ២០១៤។ ទោះជាយ៉ាងនេះក្តីចំនួនការវាយប្រហារភេរវកម្មបានធ្លាក់ចុះពី១៧លើកក្នុងឆ្នាំ២០១៥មកនៅត្រឹម១៣លើកនៅក្នុងឆ្នាំ២០១៦។ យោងតាមប្រភពពីស្ថានភាពភេរវកម្មអ៊ឺរ៉ុប និងរបាយនិន្នាការបានឲ្យដឹងថាមនុស្ស១៤២នាក់ស្លាប់ក្នុងការវាយប្រហារ និង៣៧៩នាក់រងរបួស ហើយជនរងគ្រោះពីការវាយប្រហារស្ទើរតែទាំងអស់ដោយសារសកម្មជនជីហាដជាអ្នកបង្ក។ បណ្តាញ៦២-page បានរាយការណ៍ថាស្រ្តីបានចូលរួមចំណែកបង្កើនតួនាទីក្នុងការវាយប្រហាររបស់សកម្មជនជីហាដដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here