ប៉ូលិសអាល្លឺម៉ង់ឃុំខ្លួនជនសង្ស័យ៦៧៣នាក់ក្នុងថ្ងៃប្រជុំ G២០

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០១៧

ប៉ូលិសអាល្លឺម៉ង់ចាប់ខ្លួនជនសង្ស័យ៦៧៣នាក់នៅពេលដែលពួកគេព្យាយាមចូល Hamburg នៅពេលកំពុងមានកិច្ចប្រជុំធំ G២០។ កិច្ចប្រជុំកំពូល G២០ ធ្វើឡើងនៅ Hamburg។ អំឡុងពេលមានការប្រជុំនៅឯព្រំដែនមានមនុស្សរហូតដល់ទៅ៦៧៣នាក់ត្រូវប៉ូលិសចាប់ខ្លួនដោយសារពួកគេព្យាយាមឆ្លងព្រំដែននេះបើយោងតាមប្រភពព័ត៌មានក្នុងស្រុកចេញផ្សាយថ្ងៃច័ន្ទ។ ជនសង្ស័យដែលបានព្យាយាមឆ្លងព្រំដែនជាអ្នកដែលមិនមានភាពទាក់ទងអ្វីជាមួយកិច្ចប្រជុំថ្នាក់កំពូលនេះទេ។ ការត្រួតពិនិត្យព្រំដែនបណ្តោះអាសន្នត្រូវបានដាក់ឱ្យអនុវត្តឲ្យនៅក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Thomas de Maiziere នៅថ្ងៃទី១២ ខែមិថុនា និងមានសុពលភាពរហូតដល់ថ្ងៃទី១២ ខែកក្កដា៕

LEAVE A REPLY

Please enter your comment!
Please enter your name here