ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០១៧
យោធាអូស្ត្រាលីនឹងត្រូវពង្រាយបន្ថែមដើម្បីឆ្លើយតបទៅនឹងឧប្បត្តិហេតុបង្កើតដោយភេរវករនៅក្រោមការស្នើសុំផ្លាស់ប្តូរច្បាប់ដែលបានប្រកាសដោយរដ្ឋាភិបាលកាលពីថ្ងៃចន្ទ។ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull មានប្រសាសន៍ថាកម្លាំងមូលដ្ឋាន និងកម្លាំងប៉ូលិសនៅតែជាកម្លាំងឆ្លើយតបដំបូងចំពោះឧប្បត្តិហេតុដែលបង្កើតដោយភេរវករ។ ជាងនេះទៅទៀតគេនឹងផ្តល់ជំនួយយោធាន្ថែមទៀតដើម្បីបង្កើតប្រសិទ្ធភាពបង្រ្កាបរបស់ពួកគេ។ នៅក្រោមការផ្លាស់ប្តូរច្បាប់ដែលបានស្នើសុំទៅកាន់រដ្ឋាភិបាលកម្លាំងមូលដ្ឋាន និងកម្លាំងប៉ូលិសអាចអំពាវនាវសុំជំនួយយោធានៅពេលណាមួយក៏បាន បន្ទាប់ពីមានការប្រកាសហេតុការណ៍វាយប្រហារភេរវកម្ម។ កាលពីមុនគេហៅយោធាទៅជួយលុះត្រាតែប៉ូលិសសន្និដ្ឋានថាពួកគេមិនអាចដោះស្រាយបញ្ហាក្នុងការវាយប្រហារនោះបាន៕