ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០១៧
អង្គការសហប្រជាជាតិនិយាយកាលពីថ្ងៃចន្ទនេះថាចក្រភពអង់គ្លេសបានបង្កើនវិភាគទានរបស់ខ្លួនក្នុងការធ្វើឱ្យមានស្ថិរភាព និងការកសាងឡើងវិញក្នុងប្រទេសអ៊ីរ៉ាក់ក្នុងចំនួនទឹកប្រាក់៥,២លានដុល្លារ។ ក្នុងសេចក្តីថ្លែងការណ៍មួយរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិបានឲ្យដឹងថារដ្ឋាភិបាលចក្រភពអង់គ្លេសបានផ្តល់វិភាគទានបន្ថែមចំនួន៥,២លានដុល្លារអាមេរិកដល់មូលនិធិឧបត្ថម្ភសម្រាប់ស្ថិរភាពរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ។ ការផ្តល់ហិរញ្ញប្បទានេះគឺជាគំនិតផ្តួចផ្តើមមួយដ៏ឆាប់រហ័សក្នុងតំបន់ដែលបានរំដោះចេញពីរដ្ឋអ៊ីស្លាមក្នុងប្រទេសអ៊ីរ៉ាក់ និងឡេវ៉េន (ISIL)។ អង្គការនេះបាននិយាយថាការផ្តល់ជំនួយបន្ថែមរបស់ចក្រភពអង់គ្លេសបើសរុបជាទឹកប្រាក់មកដល់បច្ចុប្បន្ននេះមានរហូតដល់ទៅ១៥លានដុល្លារអាមេរិក។ មូលនិធិឧបត្ថម្ភសម្រាប់ស្ថិរភាពនេះបានជួយដល់កាលជួសជុលហេដ្ឋារចនាសម្ព័ន្ធសាធារណៈយ៉ាងឆាប់រហ័ស ផ្តល់ជំនួយដល់អាជីវកម្មខ្នាតតូច បង្កើនសមត្ថភាពរបស់រដ្ឋាភិបាលក្នុងតំបន់ លើកកម្ពស់ការចូលរួមរបស់សង្គមស៊ីវិល ការផ្សះផ្សាសហគមន៍ និងផ្តល់ការងាររយៈពេលខ្លីតាមរយៈគម្រោងការងារសាធារណៈ។ គួរបញ្ជាក់ថាកម្រិតនៃការបំផ្លិចបំផ្លាញនៅភាគខាងលិចរាជធានីម៉ូស៊ូលគឺមានស្ថានភាពអាក្រក់បំផុតនៅក្នុងប្រទេសអ៊ីរ៉ាក់។ សង្កាត់ចំនួន៣៣រងផលប៉ះពាល់ និងសង្កាត់១៥ផ្សេងទៀតស្ទើរតែតបំផ្លាញ់ចោលទាំងស្រុង។ លោកស្រី Lise Grande តំណាងគម្រោងលំនៅដ្ឋានសម្រាប់ប្រទេសអ៊ីរ៉ាក់របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិបាននិយាយថាគម្រោងស្ថេរភាពជាង៣០០គម្រោងអនុវត្តរួចហើយនៅក្នុងរាជធានីម៉ូស៊ូលរួមទាំងគម្រោងជិត៧០ផ្សេងទៀតកំពុងអនុវត្តនៅភាគខាងលិចរាជធានីម៉ូស៊ូលផងដែរ៕