ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០១៧
អ្នកនាំពាក្យក្រសួងមហាផ្ទៃនិយាយកាលពីថ្ងៃចន្ទថាប្រទេសទួរគីបរាជ័យក្នុងការដាក់សំណើរសុំជំនួយសហការពីអាល្លឺម៉ង់ដើម្បីចុះស៊ើបអង្កេតនៅក្រុមហ៊ុនអាល្លឺម៉ង់ចំនួន៧០០ក្រុមហ៊ុនដែលគេសង្ស័យថាក្រុមហ៊ុនទាំងនោះបានគាំទ្រអំពើរភេរវកម្ម។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរបស់ប្រទេសទួរគីសន្ទនាទៅសមភាគីអាល្លឺម៉ង់ថាតាមទូរស័ព្ទកាលពីថ្ងៃចន្ទការបរាជ័យក្នុងការស្នើសុំចុះតាមក្រុមហ៊ុនតាមរយៈ Interpol នៅ Ankara កើតឡើងមកពីមានបញ្ហាផ្នែកទំនាក់ទំនង។ លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថាមិនទាន់មានការស៊ើបអង្កេតណាមួយធ្វើឡើងដើម្បីប្រឆាំងនឹងក្រុមហ៊ុនអាល្លឺម៉ង់ដោយអាជ្ញាធរទួរគីនៅក្នុងប្រទេសទួរគីឬនៅក្នុងប្រទេសអាល្លឺម៉ង់នោះទេ។ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចបាននិយាយថាវិធានការផ្សេងៗទៀតទាក់ទងនឹងការសុំសហការបស់ប្រទេសទួរគីនៅតែត្រូវគេត្រួតពិនិត្យ៕