រដ្ឋាភិបាលអាហ្វហ្គានីស្ថានវាយដណ្តើមបានស្រុកនៅភាគខាងលិចវិញ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃ ២៨ ខែ កក្កដា ឆ្នាំ២០១៧

មន្ត្រីរដ្ឋាភិបាលម្នាក់និយាយថាកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាប្រយុទ្ធបណ្តេញយុទ្ធជនតាលីបង់ពីស្រុក Taywara នៅក្នុងខេត្ត Ghor ភាគខាងលិច។ អ្នកនាំពាក្យអភិបាលខេត្តលោក Abdul Hai Khateby និយាយថាការប្រយុទ្ធគ្នាកើតឡើងមានរយៈពេល២ថ្ងៃ។ លោក Khateby និយាយថាសមាជិកតាលីបង់ចំនួន១៣នាក់ត្រូវកម្លាំងយោធាសម្លាប់ក្នុងការប្រយុទ្ធគ្នា។ ការប្រយុទ្ធគ្នានេះ មិនមានប៉ះពាល់ដល់កងកម្លាំងអាហ្វហ្គានីស្ថានទេ។ លោក Khateby បានបន្ថែមថាប្រជាពលរដ្ឋដែលភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេក៏បានចាប់ផ្តើមវិលត្រឡប់ទៅកាន់ស្រុកដែលនៅរដ្ឋធានីវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here