អ៊ីស្រាអ៊ែលបិទស្ថានីយវិទ្យុប៉ាឡេស្ទីនម្តងទៀត

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០១៧

យោធាអ៊ីស្រាអ៊ែលបិទស្ថានីយវិទ្យុប៉ាឡេស្ទីននៅតំបន់ West Bank រយៈពេល៦ខែ។ ស្ថានីយ៍ Al-Hurria នៅភាគខាងត្បូងតំបន់ West Bank ក្នុងទីក្រុង Hebron ត្រូវបិទដោយសារស្ថានីយ៍នោះចុះផ្សាយបង្កប់ការញុះញង់ក្នុងមាតិការ និងមានការផ្សាយលើកទឹកចិត្តដល់ភេរវកម្ម។ ប្រភពព័ត៌មានមួយចេញពីស្ថានីយ៍នោះបានឲ្យដឹងថាឧបករណ៍បច្ចេកទេសជាច្រើនត្រូវរឹបអូសក្នុងអំឡុងពេលមានការឆ្មក់ចូលការិយាល័យរបស់ស្ថានីយ៍។ ស្ថានីយ៍ Al-Hurria ក្នុងភាសាអារ៉ាប់មានន័យថា “សេរីភាព”។ វាជាប៉ុស្តិ៍មួយក្នុងចំណោមបុស្តិ៍ចំនួន២ដែលគេធ្លាប់បិទរយៈពេល៦កាលពីខែវិច្ឆិកា ឆ្នាំ២០១៥បន្ទាប់ពីចាប់ផ្តើមអំពើរហិង្សារវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន៕

LEAVE A REPLY

Please enter your comment!
Please enter your name here