ជនភៀសខ្លួន១៣,០០០នាក់បានវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញក្នុងរាជធានីម៉ូស៊ូល

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៦ ខែ តុលា ឆ្នាំ២០១៧

ក្រសួងអន្តោប្រវេសន៍អ៊ីរ៉ាក់កាលពីថ្ងៃសុក្រនេះបានប្រកាសថាជនភៀសខ្លួនស៊ីវិលច្រើនជាង១៣,០០០នាក់បានវិលត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញហើយនៅក្នុងរាជធានីម៉ូស៊ូល។ យោងតាមមន្រ្តីរបស់ក្រសួងលោក Ali Abbas Jahakir បានឲ្យដឹងថាការធ្វើមាតុភូមិនិវត្តន៍ដែលមានចំនួន១៣,៣៧៨នាក់គឺចេញពីជំរុំជនភៀសខ្លួនឆ្ពោះទៅកាន់តំបន់របស់ពួកគេនៅក្នុងរាជធានីម៉ូស៊ូលដែលធ្វើឡើងតាមរយៈរថយន្តក្រុងដែលបានផ្តល់ដោយក្រសួងអន្តោប្រវេសន៍ ដោយមានកិច្ចសហការជាមួយក្រសួង​​ដឹកជញ្ជូន និងបញ្ជាការដ្ឋានប្រតិបត្តិការរួម។ ជនភៀសខ្លួនបានវិលត្រឡប់ទៅកាន់តំបន់របស់ពួកគេវិញតាមបណ្តាស្រុកនានាដូចជាស្រុក al-Sukkar ស្រុក Mesheirfa ស្រុក al-Obour ស្រុក Dendan ស្រុក Zanjili ស្រុក Al-Quds ស្រុក Mahlabiya ស្រុក al-Tahrirស្រុក al-Hayy al-Sina’ie ស្រុក al-Jadida ស្រុក al-Shuhadaa ស្រុក Al-Kisk ស្រុក al-Risala ស្រុក al-Ma’amel ស្រុក al-Tanak និងស្រុក Badush ។ លោករដ្ឋមន្ត្រី Jassem al-Jaff បានប្រកាសកាលពីលើកមុនថាមានមនុស្ស៦០,០០០នាក់វិលត្រឡប់ទៅកាន់តំបន់ដែលរំដោះស្ថិតបាននៅក្នុងរាជធានីម៉ូស៊ូលដោយចំនួនបន្ថែមខាងលើនេះសរុបមកមានអ្នកវិលត្រឡប់រហូតដល់ទៅជាង១,៦លាននាក់។ គួរបញ្ជាក់ថាយ៉ាងហោចណាស់មានប្រជាជនជិត៣លាននាក់បានផ្លាស់ទីលំនៅដោយសារសង្គ្រាមប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមចាប់តាំងពីឆ្នាំ២០១៤ នៅពេលដែលក្រុមនេះលេចវត្តមានឡើង និងបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here