ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០១៧
កងកម្លាំងការពារអ៊ីស្រាអែលនិយាយថាពួកគេបាញ់ផ្លោងនៅទីតាំងមួយក្នុងប្រទេសស៊ីរីភាគខាងជើងតំបន់ Golan Heights។ ការផ្លោងនោះជាការព្រមានទៅកាន់ប្រទេសស៊ីរីដោយប្រទេសអ៊ីស្រាអែលចោទប្រកាន់ថាក្រុង Damascus រំលោភលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាក្នុងឆ្នាំ១៩៧៤ និងធ្វើការងារសាងសង់អគារនៅក្នុងតំបន់នោះ។ ដើម្បីជាការឆ្លើយតប IDF (កម្លាំងការពារអ៊ីស្រាអែល) រិះគន់ទៅកាន់ UNDOF (កងកម្លាំងសង្កេតការណ៍អង្គការសហប្រជាជាតិ) និងបាញ់ផ្លោងលើតំបន់នោះ។ គេរាយការណ៍ថាការបាញ់ផ្លោងកើតឡើងនៅជិតភូមិ Druze ក្នុងតំបន់ Hader៕