ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសកូរ៉េខាងជើងជុំវិញការសាកល្បងគ្រាប់មីស៊ីល

0

ប្រភពព័ត៌មានពី ChannelNewsAsia ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ២០១៧

នៅថ្ងៃសុក្រនេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសកូរ៉េខាងជើងចំពោះការសាកល្បងមីស៊ីលឆ្លងទ្វីបរបស់ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី២៩ ខែវិច្ឆិកាជាមួយនឹងការកំណត់ទៅលើលទ្ធភាពនៃការប្រើប្រាស់ប្រេង និងប្រេងឆៅរបស់ខ្លួន និងប្រាក់ចំណូលពីកម្មករនៅបរទេស។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអនុម័តយក ១៥-០ ដើម្បីហាមឃាត់ការនាំចេញផលិតផលប្រេងកាតជិត ៩០% សម្រាប់ប្រទេសកូរ៉េខាងជើងដោយកំណត់ចំនួននោះត្រឹម៥០០,០០០ធុងក្នុងមួយឆ្នាំ ហើយនៅក្នុងការផ្លាស់ប្តូរចុងក្រោយនេះតម្រូវឱ្យមានការធ្វើមាតុភូមិនិវត្តន៍របស់ជនកូរ៉េខាងជើងដែលធ្វើការនៅក្រៅប្រទេសក្នុងរយៈពេល២៤ខែជំនួសឱ្យ១២ខែជាសំណើដំបូង។ សេចក្តីសំរេចលើសេចក្តីព្រាងនេះក៏ទម្លាក់ការផ្គត់ផ្គង់ប្រេងឆៅទៅកាន់ប្រទេសកូរ៉េខាងជើងចំនួន៤លានបារ៉ែលក្នុងមួយឆ្នាំ ហើយក្រុមប្រឹក្សាប្តេជ្ញាថានឹងកាត់បន្ថយបន្ថែមទៀតប្រសិនបើក្រុងព្យុងយ៉ាងធ្វើការសាកល្បងនុយក្លេអ៊ែរផ្សេងទៀតឬបើកដំណើរការកម្មវិធីគ្រាប់ ICBM ផ្សេងទៀតនោះ។ ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី២៩ ខែវិច្ឆិកានិយាយថាខ្លួនបាញ់សាកល្បងគ្រាប់ ICBM ថ្មីមួយដោយជោគជ័យនៅក្នុង “របកគំហើញ” ដែលអាចបាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក។ ភាពតានតឹងកើនឡើងនៅលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងដែលខ្លួនប្ដេជ្ញាក្នុងការប្រឆាំងនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាច្រើនឆ្នាំដោយមានទាំងការបញ្ចេញវោហាសាស្ត្រពីព្យុងយ៉ាងជាមួយនឹងសេតវិមានផងដែរ។ នៅខែវិច្ឆិកា ប្រទេសកូរ៉េខាងជើងទាមទារឱ្យបញ្ឈប់នូវអ្វីដែលខ្លួនហៅថា “ទណ្ឌកម្មឃោរឃៅ” បន្ទាប់ពីបាញ់សាកល្បងនុយក្លេអ៊ែរជាលើកទី៦ និងមានឥទ្ធិពលបំផុតរបស់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា។ អ្នកការទូតអាមេរិកបញ្ជាក់យ៉ាងច្បាស់ថាពួកគេកំពុងស្វែងរកដំណោះស្រាយការទូត ប៉ុន្តែសហរដ្ឋអាមេរិកក៏ស្នើនូវដំណោះស្រាយទណ្ឌកម្មថ្មី និងតឹងតែងជាងមុនដើម្បីបង្កើនសម្ពាធលើមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ផងដែរ។ កូរ៉េខាងជើងគំរាមកំហែងជារឿយៗក្នុងការបំផ្លាញប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនតាមរយៈកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយទង្វើរនេះក៏ដើម្បីប្រឆាំងទៅនឹងការឈ្លានពានរបស់អាមេរិកផងដែរ៕

UN - N.Korea 24-12-17.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here