ក្រុងអង់ការ៉ាមើលឃើញការចោទប្រកាន់ដោយគ្មានមូលហេតុក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២០ ខែ មីនា ឆ្នាំ២០១៨

នៅថ្ងៃអង្គារប្រទេសទួរគីរិះគន់លើរបាយការណ៍របស់អង្គការសហប្រជាជាតិស្តីពីការប្រកាសអាសន្នរបស់ខ្លួន។ ប្រទេសទួរគីនិយាយថាករណីនេះជាការចោទប្រកាន់គ្មានមូលដ្ឋាន។ របាយការណ៍មួយរបស់អង្គការសហប្រជាជាតិជម្រុុញឲ្យទីក្រុងអង់ការ៉ាបញ្ចប់ស្ថានភាពប្រកាសអាសន្នដែលធ្វើឡើងតាំងពីខែកក្កដាឆ្នាំ២០១៦។ របាយការណ៍នោះនិយាយថាការប្រកាសអាសន្នបណ្តាលឲ្យមានការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ រួមមានការសម្លាប់ និងការធ្វើទារុណកម្មនេះបើយោងតាមសេចក្តីរាយការណ៍របស់ Reuters។ ក្រសួងការបរទេសទួរគីលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាឯកសាររបស់អង្គការសហប្រជាជាតិមានការចោទប្រកាន់មិនមានមូលដ្ឋានច្បាស់លាស់ ដោយមានលក្ខណៈដូចជាការខិតខំប្រឹងឃោសនាឲ្យអង្គភាពភេរវករ៕

LEAVE A REPLY

Please enter your comment!
Please enter your name here