ប្រភពពត៌មានពី Asahi ចេញផ្សាយថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩
នៅក្នុងខែធ្នូ ឆ្នាំ២០១៨ ចំនួនពាណិជ្ជកម្មចិនជាមួយពិភពលោកទាំងមូលបានថយចុះទាំងការ នាំចេញ និងនាំចូល។ វាជាទិន្នន័យដែលប្រាប់យើងថាសេដ្ឋកិច្ចចិនបានថយចុះ។ ទន្ទឹមនឹងនេះដែររយៈពេល១៨ឆ្នាំពាណិជ្ជកម្មដ៏ច្រើនសន្លឹកសន្ធាប់ជាមួយនឹងសហរដ្ឋអាមេរិក (ឱនភាពពាណិជ្ជកម្មចិនប្រឆាំងនឹងសហរដ្ឋអាមេរិក) កើនឡើង១៧,២% ជាចំនួនអតិបរមាកាលពីខែមុន។
កិច្ចចរចាពាណិជ្ជកម្មអាមេរិក-ចិន នៅថ្ងៃទី១ ខែមីនានឹងឈានមកដល់ដែលចោទសំនួរជាច្រើនទៅសហរដ្ឋអាមេរិកតម្រូវឲ្យមានការពង្រឹងការដោះស្រាយភាពយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ចដោយរបៀបណា។
អគ្គនាយកដ្ឋានគយចិនប្រកាសពីស្ថិតិពាណិជ្ជកម្មកាលពីថ្ងៃទី១៤ ខែធ្នូ ការនាំចេញមានចំនួន ២.២១២ពាន់លានដុល្លារ (ប្រហែល២៤ពាន់ពាន់លានយ៉េន) ពោលគឺធ្លាក់ចុះ៤,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនការនាំចូលបានធ្លាក់ចុះ ៧,៦% ស្មើនឹង ១.៦៤២ពាន់លានដុល្លារ។
ទោះបីជាការព្យាករណ៍ពីមុនកើនឡើងទាំងស្រុងក៏ដោយ តាមពិតទៅការនាំចេញធ្លាក់ចុះក្នុងរយៈពេល៩ខែ ខណៈដែលការនាំចូលធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល២ឆ្នាំ និង២ខែ ដែលទំនងជាមានការធ្លាក់ចុះនៃតម្រូវការក្នុងស្រុក។
ការនាំចេញទៅសហរដ្ឋអាមេរិកក៏មានការថយចុះ ៣,៥% ផងដែរ។ ក្នុងរដ្ឋបាលលោក Trump នៅថ្ងៃទី១៩ ខែមករា អាមេរិចបន្ថែមពន្ធលើទំនិញនាំចូលពីប្រទេសចិន ចំនួន២០០ពាន់លានដុល្លារ ត្រូវបានគេមើលឃើញថាមានការនាំចេញយ៉ាងរហ័សពីចិន បន្ទាប់ពីការប្រកាសតំឡើងពន្ធកាលកាលពីខែមុន។ រីឯការនាំចូលក៏បានធ្លាក់ចុះ ៣៥,៨%។ ទោះជាយ៉ាងណា សហរដ្ឋអាមេរិកជាអ្នកចំណេញពាណិជ្ជកម្មនេះ ក្នុងរយៈពេលមួយឆ្នាំ។