ប្រភពពត៌មានពី Asahi ចេញផ្សាយថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩
ដែនដីភាគខាងជើងប្រទេសជប៉ុនរួមមានកោះ៤ដូចជា កោះUetrofushi កោះKunashiri (Kunashiri) កោះShikotan កោះ Habomi (Hobumai) ដោយសារជប៉ុនចាញ់សង្គ្រាមលោកលើកទី II កោះទាំង៤នេះត្រូវគ្រប់គ្រងដោយសហភាពសូវៀតនៅឆ្នាំ១៩៤៥។
ការចរចាដែនដីជាមួយសូវៀតមិនបានសម្រេច ហើយគ្មានសន្ធិសញ្ញាសន្តិភាពរវាងជប៉ុននិងសូវៀតទៀត។ មុនពេលកិច្ចប្រជុំកំពូលនៅថ្ងៃទី២២ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី Shinzo Abe និងលោកប្រធានាធិបតី Putin មានគោលបំណងដោះស្រាយបញ្ហានេះ។
ក្នុងរយៈពេល៥០ឆ្នាំចាប់ពីសម័យ Edo ដល់សម័យ Meiji កើតមានសង្គ្រាមរវាងជប៉ុន និងសូវៀត សិទ្ធិដែនដីរបស់ Kurila និង Karafuta គ្រប់គ្រងដោយសន្ធិសញ្ញាអន្តរជាតិទាំងបីនៃប្រទេសទាំងពីរគឺ អនុសញ្ញាជប៉ុន និងសូវៀតដែលហៅថា សន្ធិសញ្ញាផ្លាស់ប្តូរ Karafuto Kurile និងសន្ធិសញ្ញាPortsmouth។ ទោះជាយ៉ាងណាក៏ដោយកោះទាំង៤នៅភាគខាងជើងគឺជាទឹកដីរបស់ជប៉ុន។
ចំណុចសំខាន់គឺសង្គ្រាមលោកលើកទី២។ មុនពេលសង្រ្គាមជាមួយសហរដ្ឋអាមេរិក និងចក្រភព អង់គ្លេស ជប៉ុនបានចុះហត្ថលេខាលើសម្ព័ន្ធភាពជាមួយអាល្លឺម៉ង់ អ៊ីតាលី និងនគរបី ហើយបានបញ្ចប់ សន្ធិសញ្ញាអព្យាក្រឹត្យជាមួយសហភាពសូវៀត។ នៅខែកុម្ភៈ ឆ្នាំ១៩៤៥ ជប៉ុនចាញ់ លោកStalin និយាយាពី Yalta ជាមួយមេដឹកនាំអាមេរិក និងអង់គ្លេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង (បិទ) ទៀមទារកោះKuril ពីជប៉ុន។
