ប្រភពពត៌មានពី Asahi ចេញផ្សាយថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩
បន្ទះ Solar (Module)ដំឡើងជាទម្រង់នៅក្នុងប្រព័ន្ធផលិតថាមពលពន្លឺព្រះអាទិត្យនៅតាម លំនៅដ្ឋានមានការចង្អុលបង្ហាញថាអាចនឹងឆេះរាលដាលនៅលើដំបូល។ មានលក្ខខណ្ឌមួយចំនួនដែលពិបាកក្នុងការកត់សម្គាល់ពីបញ្ហានេះជាមួយនឹងការដំឡើងនៅលើដំបូលហើយអ្នកជំនាញអំពាវនាវឲ្យមានការត្រួតពិនិត្យថែទាំជាប្រចាំ។
បុគ្គលិកក្រុមហ៊ុនម្នាក់អាយុ (៤៣ឆ្នាំ) រស់នៅខេត្ត Saitamaរៀបរាប់ថា កាលពីខែមីនាឆ្នាំមុន មានភ្លើងឆេះចេញពីបន្ទះ Solar លើដំបូលផ្ទះអ្នកជិះខាង។ នៅពេលនោះគាត់កំពុងតែលាងឡាននៅក្នុងរោងឡាន គាត់ថាគាត់មិនបានចាប់អារម្មណ៍ទាល់តែសោះ តែមានអ្នកធ្វើដំណើរឆ្លងកាត់នោះបាន ទូរសព្ទ័ទៅកាន់ប៉ូលិស។ នៅពេលគាត់ឡើងទៅជាន់ទី២បន្ទប់គេងមានពេញដោយផ្សែង។