មនុស្សប្រហែល១,៨លាននាក់ផ្លាស់ប្តូរទីលំនៅក្នុងប្រទេសអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩

ប្រជាជនប្រមាណ១,៨លាននាក់ត្រូវបានគេប៉ាន់ប្រមាណថាជាជនភេសខ្លួនក្នុងស្រុកក្នុងប្រទេសអ៊ីរ៉ាក់ដែលស្មើនឹង១៨ភាគរយនៃប្រជាជនអ៊ីរ៉ាក់ដែលរស់នៅក្នុងតំបន់រងគ្រោះដោយជម្លោះ និងច្រើនជាង៥ភាគរយនៃចំនួនប្រជាជនសរុប។

យោងតាមការវាយតម្លៃដែលបានធ្វើឡើងកាលពីឆ្នាំ២០១៨ ដោយអង្គការសកម្មភាពកម្ចាត់មីនរបស់អង្គការសហប្រជាជាតិ (UNMAS)បានឲ្យដឹងថាចំនួនជនភៀសខ្លួនក្នុងជំរុំស្មើនឹង២២ភាគរយដែលចេញពីតំបន់គ្រោះថ្នាក់ដោយគ្រឿងផ្ទុះ មិនមានបំណងវិលត្រឡប់ទៅកាន់តំបន់ដើមវិញរបស់ពួកគេឡើយ ហើយនៅក្នុងតំបន់ខ្លះមានការកើនឡើងរហូតដល់៥២ភាគរយ។

គួរបញ្ជាក់ថាUNMAS​ ក្នុងប្រទេសអ៊ីរ៉ាក់កំពុងធ្វើការរួមគ្នាជាមួយដៃគូរបស់ខ្លួនដើម្បីបន្តរក្សាវត្តមាននៅក្នុងប្រទេសអ៊ីរ៉ាក់ ជាពិសេសធ្វើការនៅក្នុងតំបន់ដែលបានរំដោះចេញពីរដ្ឋអ៊ីស្លាម។ តាមរយៈភាពជាដៃគូជាយុទ្ធសាស្រ្ត និងការចូលរួមរបស់ភាគីពាក់ព័ន្ធទាំងក្នុង និងខាងក្រៅប្រទេស UNMAS បានសំអាតបានតំបន់ជាង១,១០០កន្លែងនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

ទាំងនេះរួមមានស្ពាន រោងចក្រថាមពល មន្ទីរពេទ្យ សាលារៀនជាដើមដែលធ្លាប់ជាបន្ទាយរបស់ពួក IS និងតំបន់ដែលត្រូវបានរីករាលដាលដោយគ្រឿងផ្ទុះប្រកបដោយភាពគ្រោះថ្នាក់បន្ទាប់ពីការបរាជ័យរបស់ពួកIS។

LEAVE A REPLY

Please enter your comment!
Please enter your name here