ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩
ភ្នាក់ងារស៊ើបអង្កេតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិរកឃើញថា យោធាអ៊ីស្រាអែល ប្រហែលប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅឆ្នាំ២០១៨ នៅពេលដែលប្រជាជនប៉ាឡេស្ទីនចំនួន១៨៩ នាក់ត្រូវគេសម្លាប់ និងមនុស្សចំនួន៦.១០០ នាក់រងរបួសនៅឯការតវ៉ាក្នុងតំបន់ហ្គាហ្សា។
របាយការណ៍របស់គណៈកម្មាធិការនេះបង្ហាញឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ដោយដកស្រង់ព័ត៌មានសម្ងាត់អំពីអ្នកដែលទទួលខុសត្រូវចំពោះការសម្លាប់នេះថា បាតុករប៉ាឡេស្ទីនមិនបង្ករឱ្យមានការគំរាមសម្លាប់ ឬបង្កររបួសធ្ងន់ធ្ងរដល់អ្នកដទៃនោះទេហើយក៏មិនមែនពួកគេចូលរួមដោយផ្ទាល់នៅក្នុងការបង្ករចលាចលដែរ។
គណៈកម្មការនេះនិយាយថា ការប្រើប្រាស់ភ្លើងអគ្គីសនីក្នុងកំឡុងពេលធ្វើបាតុកម្មគឺជាអំពើខុសច្បាប់ខណៈដែលអ៊ីស្រាអែលកំពុងអំពាវនាវដល់ប្រជាពលរដ្ឋប៉ាឡេស្ទីនឱ្យឈប់ប្រើប្រាស់ខ្លែង និងប៉េងប៉ោង។ របាយការណ៍របស់អង្គការសហប្រជាជាតិយកចិត្តទុកដាក់លើការសម្ភាសន៍មនុស្សរាប់រយនាក់ជាមួយសាក្សី និងជនរងគ្រោះព្រមទាំងពិនិត្យលើកំណត់ត្រាវេជ្ជសាស្រ្ត រូបថត វីដេអូ និងយន្តហោះគ្មានមនុស្សបើក។
គណៈកម្មាធិការឯករាជ្យចង់ឱ្យលោកស្រី Michelle Bachelet ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបញ្ជូនការរកឃើញនេះទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ ក្រុង Tel Aviv រិះគន់របាយការណ៍នេះដោយចោទប្រកាន់ថា ជាឆាកល្ខោនមិនទំនង។
រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីស្រាអែលលោក Katz មានប្រសាសន៍ថា ពុំមាននរណាម្នាក់អាចបដិសេធលើសិទ្ធរបស់អ៊ីស្រាអែលបានទេថា ប្រទេសអ៊ីស្រាអែលមានភារកិច្ចការពារខ្លួន និងមានកាតព្វកិច្ចការពារប្រជាពលរដ្ឋរបស់ខ្លួន និងព្រំដែនពីការវាយប្រហារដោយហិង្សានោះទេ។
រលកដ៏ធំរបស់បាតុកម្មដែលគេស្គាល់ថា ជាការដើរក្បួនដ៏អស្ចារ្យចាប់ផ្តើមនៅព្រំដែនរវាងប្រទេសអ៊ីស្រាអែល និងហ្គាហ្សាស្ទ្រីបនៅថ្ងៃទី៣០ ខែមីនា ហើយបន្តរហូតដល់ចុងឆ្នាំ២០១៨។ ពួកអ្នកតវ៉ាអំពាវនាវឱ្យបញ្ចប់ការឡោមព័ទ្ធដែលប្រទេសអ៊ីស្រាអែល និងអេហ្ស៊ីបដាក់លើតំបន់ហ្គាហ្សាអស់រយៈពេលជាងមួយទសវត្សរ៍។ អាជ្ញាធរអ៊ីស្រាអែលអះអាងថាពួកគេប្រើកម្លាំងដើម្បីការពារព្រំដែនពីការវាយប្រហារពីពួកសកម្មប្រយុទ្ធប្រដាប់អាវុធ។ នៅខែមិថុនា ឆ្នាំ២០១៨ សហរដ្ឋអាមេរិកចាកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិដោយនិយាយថាវាមានភាពលម្អៀងក្នុងការប្រឆាំងនឹងប្រទេសអ៊ីស្រាអែល។