ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩
ព្រឹទ្ធសភាកាន់កាប់ដោយគណបក្សសាធារណរដ្ឋអនុម័តសេចក្តីសម្រេចមួយដោយពួកគេនឹងបញ្ចប់ការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមឃោរឃៅរបស់ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសោឌីក្នុងប្រទេសយេម៉ែន។ ព្រឹទ្ធសភាប្រឆាំងនឹងការគាំទ្ររបស់លោកប្រធានាធិបតី អាមេរិក Donald Trump ចំពោះជម្លោះដ៏ចម្រូងចម្រាស។
ដំណោះស្រាយសង្រ្គាមនៅប្រទេស យេម៉ែនរារាំងកងកម្លាំងសហរដ្ឋអាមេរិចមិនឱ្យមានការពាក់ព័ន្ធណាមួយក្នុងសង្រ្គាម ដោយគ្មានការអនុញ្ញាតិពីសភា។ អ្នកគាំទ្រអះអាងថា ការជាប់ពាក់ព័ន្ធរបស់អាមេរិកក្នុងជម្លោះនេះបំពានលើរដ្ឋធម្មនុញ្ញ ដែលមានតែសភាទើបអាចអនុញ្ញាតឱ្យពួកគេចូលរួមក្នុងសង្គ្រាម។
ដំណោះស្រាយពីមុនធ្លាប់អនុម័ត ដោយសភាតំណាងរាស្រ្តគ្រប់គ្រងដោយគណបក្ស ប្រជាធិបតេយ្យ ប៉ុន្តែត្រូវព្រឹទ្ធសភាច្រានចោល។ ដំណោះស្រាយឥឡូវនេះត្រូវតែបញ្ជូនទៅ សភាជាថ្មីម្តងទៀតមុនពេលដែលវាត្រូវគេបញ្ជូនទៅសេតវិមានជាកន្លែងដែលលោក Trump សន្យាថា នឹងបដិសេធ។
ក្រុមសាធារណរដ្ឋនិយមតូចមួយមានឆន្ទៈឆ្លងដែនពីគណបក្សដើម្បីរិះគន់លោក Trump លើការគាំទ្ររបស់គាត់ចំពោះជម្លោះដែលអង្គការសហប្រជាជាតិប្រកាស ថា វាជាគ្រោះមហន្តរាយមនុស្សធម៌សម្លាប់ជនស៊ីវិលរាប់ម៉ឺននាក់ និងបន្សល់ទុកនូវប្រជាជន ពាក់កណ្តាលរបស់ប្រទេសយេម៉ែនឱ្យទទួលរងការអត់ឃ្លាន។ ពីមុន កងកម្លាំងសហរដ្ឋអាមេរិកផ្តល់ការគាំទ្រដល់ការវាយប្រហារតាមអាកាសដោយ និងចាក់ប្រេងឱ្យយន្តហោះរបស់ កម្លាំងចម្រុះរហូតដល់ចប់ប្រតិបត្តិការនេះនៅចុងឆ្នាំមុន។
ដំណោះស្រាយសន្តិវិធីរបស់ ប្រទេសយេម៉ែនក្លាយជាយន្តការមួយដាក់សម្ពាធលើលោក Trump ឱ្យបន្ទោសរដ្ឋាភិបាលអារ៉ាប៊ីសោឌីពោះការសម្លាប់អ្នកកាសែត Jamal Khashoggi ដែលទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់របស់អាមេរិកដាក់កំហុសការស្លាប់នោះលើស្តេចរបស់ប្រទេសអារ៉ាប៊ីសោឌីលោក Mohammed bin Salman ។
ទន្ទឹមនឹងនេះដែរ ផលប្រយោជន៍ទាក់ទងនឹងរដ្ឋបាលលោក Trump គឺការចរចាលក់បច្ចេកវិទ្យានុយក្លេអ៊ែរ របស់ប្រទេសសោឌី ដែលបង្ហាញពន្លឺថ្មីស្តីពី ទំនាក់ទំនងដ៏កក់ក្តៅរវាងលោកប្រធានាធិបតីជាមួយនឹងរាជាណាចក្រដែលកំពុងមានបញ្ហា។ កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសោឌី និង អារ៉ាប់ទម្លាក់គ្រាប់បែកទៅលើប្រទេសយេម៉ែនចាប់តាំងពីឆ្នាំ២០១៥ ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីបណ្តេញពួកឧទ្ទាមហ៊ូទីដែលគ្រប់គ្រងរដ្ឋធានីសាណា(Sanaa)។
កម្លាំងចម្រុះដែលមានអាវុធប្រល័យលោក និងទាហានអាមេរិករាយការណ៍ថា ពួកគេតម្រង់គោលដៅទៅលើមន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀតដែលនាំឱ្យមានការផ្ទុះឡើងហើយមានមនុស្សច្រើនជាង៦០០០០ នាក់ត្រូវគេជឿថា ស្លាប់ក្នុង ជម្លោះនេះចាប់តាំងពីឆ្នាំ២០១៦ ដោយបញ្ហាកង្វះអាហារូបត្ថម្ភ។ ចំនួនប្រជាជនយេម៉ែនពាក់ កណ្តាលពឹងផ្អែកលើជំនួយស្បៀងអាហារ ដើម្បីរស់រានមានជីវិតដោយពួកគេស្ថិតក្នុងគ្រោះ ថ្នាក់ពីការស្រេកឃ្លានដល់ស្លាប់ ក្រោយពីកម្លាំងចម្រុះរារាំងដំណើរការនៅកំពង់ផែ Hodeidah នៅឆ្នាំមុន។
