ប្រទេសឥណ្ឌារៀបចំធ្វើសមយុទ្ធយោធាលើកដំបូងជាមួយបណ្តាប្រទេសអាហ្វ្រិកចំនួន១៧

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៩​ ខែមីនា ឆ្នាំ២០១៩

កងទ័ពមកពីប្រទេសអាហ្វ្រិកចំនួន១៧ប្រមូលផ្តុំគ្នានៅឥណ្ឌាធ្វើសមយុទ្ធយោធារយៈពេលដប់ថ្ងៃជាមួយកងទ័ពឥណ្ឌា ។ សមយុទ្ធនេះមានគោលបំណងបង្កើនទំនាក់ទំនង​រវាង​ប្រទេសមហាអំណាចអាស៊ីខាងត្បូងនិងប្រទេសកំពុងអភិវឌ្ឍន៍នៅលើទ្វីបដែលសម្បូរទៅដោយធនធាន។

សមយុទ្ធមានឈ្មោះថា ការហ្វឹកហាត់ហ្វឹកហ្វឺនរវាងអាហ្វ្រិក-ឥណ្ឌាឆ្នាំ២០១៩ (AFINDEX-19) ។​សមយុទ្ធនេះនឹងទាញយកបទពិសោធន៍ជាច្រើន​ទសវត្សរ៍របស់ឥណ្ឌា​ស្តី​ពីបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាមួយនឹងកងទ័ពកំពុងធ្វើប្រតិបតិ្តការ ប្រើយុទ្ធសាស្ត្រដូចការពារក្បួនដង្ហែរអំឡុងពេលបេសកកម្ម និងមិនបង្ករផលប៉ះពាល់ ដល់ជនស៊ីវិល។

លំហាត់ផ្សេងៗទៀតរួមមានការរៀនសូត្រអំពីគ្រាប់មីននិងប្រភេទរំសេវផ្ទុះផ្សេងៗ។ ថ្លែងក្នុងពិធីនៅថ្ងៃចន្ទមេបញ្ជាការកងអាវុធហត្ថឥណ្ឌាតំបន់ Pune លោកឧត្តម សេនីយ៍ Sanjeev Sharma បង្ហាញនូវទំនុកចិត្តរបស់គាត់ចំពោះភាពជោគជ័យ នៃប្រតិបត្តិការ របស់សមយុទ្ធនេះ។ គាត់សង្ឃឹមសម្រាប់ “ការបង្កើនចំណងការទូត និងចំណងវប្ប ធម៌” ឥណ្ឌា និងប្រទេសដែលចូលរួម ការហ្វឹកហាត់ធ្វើឱ្យមានមិត្តភក្តិថ្មី “។

ប្រទេសដែល​ចូលរួម សមយុទ្ធ AFINDEX-១៩ មកពីគ្រប់ទ្វីបអាហ្វ្រិក ដែលមានក្រុមមកពីប្រទេសអេហ្ស៊ីប នីហ្សេ​រីយ៉ា កេនយ៉ា តង់ហ្សានី អ៊ូហ្គង់ដា សេណេហ្គាល់ និងអាហ្វ្រិកខាងត្បូង។ ការជំរុញរបស់​ប្រទេសឥណ្ឌាចំពោះទំនាក់ទំនងយោធាកាន់តែមានភាពស៊ីជម្រៅនៅក្នុងទ្វីបអាហ្វ្រិកតាម។ ប្រហាកប្រហែលគ្នាទៅនឹងហេតុការណ៍នេះប្រទេសចិនក៏ង្រឹងវត្តមានយោធារបស់ខ្លួនក្នុងតំបន់។

នៅឆ្នាំ ២០១៥ ប្រធានាធិបតីចិនលោកស៊ីជីនភីងសន្យាផ្តល់ជំនួយយោធាឥតគិតថ្លៃ ១០០ លានដុល្លារដល់សហភាពអាហ្វ្រិកដើម្បីជួយបង្កើនសមត្ថភាពរក្សាសន្តិភាពរបស់ខ្លួន។ នៅរដូវក្តៅមុន គណៈប្រតិភូមកពីកងទ័ពអាហ្វ្រិកចំនួន៥០ នាក់ ចូលរួមវេទិកាការពារ និង​សន្តិសុខចិន – អាហ្វ្រិកលើកដំបូង។ សន្និសិទរយៈពេលបីសប្តាហ៍នេះពិភាក្សាអំពីផែនទី បង្ហាញពីកិច្ចការពារការវិនិយោគរាប់ពាន់លានដុល្លាររបស់ប្រទេសចិនក្នុងប្រទេសអាហ្រ្វិក និងជួយប្រទេសអាហ្វ្រិកឱ្យបង្កើនការឆ្លើយតបរបស់ពួកគេចំពោះវិបត្តិ។

ដោយផ្អែក​លើ វិសាលភាពនៃការវិនិយោគទុនរបស់ចិន និងប្រវត្តិសាស្រ្តនៃទំនាក់ទំនងការទូត និង​ការ​នាំអាវុធទៅតំបន់នោះ     បច្ចុប្បន្នការឆ្លើយតបរបស់ឥណ្ឌាផ្តោតលើ “ជំនាញទន់” ហើយភាគ ច្រើនវាជានិមិត្តសញ្ញា នេះយោងតាមប្រភពលោក Iftikhar Lodhi សាស្ត្រាចារ្យជំនួយការ នៅសាកលវិទ្យាល័យ Nazarbayev University’s Graduate School នៃគោលនយោបាយ​សាធារណៈប្រាប់ភ្នាក់ងារ RT។

បន្ថែមពីលើការបង្កើតភាពរំខាន់ សម្រាប់ប្រទេសចិន ដោយ មានការជួយពីសម្ព័ន្ធមិត្តនៅភាគខាងលិចលោក Lodhi មានប្រសាសន៍ថា​សមយុទ្ធនេះអាច បង្កើតផលវិជ្ជមានយូរអង្វែង។ គាត់សរុបថា “ការធ្វើលំហាត់សមយុទ្ធយោធាបែបនេះ និង បង្កើតបណ្តាញទំនាក់ទំនងជាមួយផ្នែកការទូតចាស់អាចមានតម្លៃខ្លះសំរាប់ប្រទេសឥណ្ឌាក្នុងរយៈពេលវែង” ។

LEAVE A REPLY

Please enter your comment!
Please enter your name here