ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩
មន្រ្តីជាន់ខ្ពស់នៃកោះតៃវ៉ាន់និយាយកាលពីថ្ងៃពុធថា កោះតៃវ៉ាន់នឹងពង្រឹងទំនាក់ទំនងជាមួយរដ្ឋាភិបាលឥណ្ឌាថ្មីរួមទាំងទស្សនកិច្ចជាផ្លូវការផងដែរ។
លោក Chung Kwang Tien អ្នកតំណាងឱ្យមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងវប្បធម៌ទីក្រុងតៃប៉ិនៅឥណ្ឌាប្រាប់រ៉យទ័រថា ក្រោយពីលទ្ធផលនៃការបោះឆ្នោតសកលនៅថ្ងៃទី២៣ ខែឧសភាប្រទេសទាំងពីរនឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងវប្បធម៌បន្ថែមទៀត។
មជ្ឈមណ្ឌលនេះនៅក្នុងរដ្ឋធានីឥណ្ឌាធ្វើជាស្ថានទូតជាក់ស្ដែងជួយក្រុមហ៊ុនឥណ្ឌានិងតៃវ៉ាន់ដើម្បីពង្រីកទំនាក់ទំនងអាជីវកម្ម។
គោលនយោបាយនេះអាចសាកល្បងបន្ថែមទៀតនូវទំនាក់ទំនងរវាងទីក្រុងញ៉ូដេលីជាមួយក្រុងប៉េកាំងដែលបានប្រឆាំងនឹងដំណើរទស្សនកិច្ចឆ្នាំ២០១៧នៃគណៈប្រតិភូសភាតៃវ៉ាន់ដែលមានសមាជិក៣រូបទៅប្រទេសឥណ្ឌា។
