កងម៉ារីនអាមេរិកនៅកោះអូគីណាវ៉ាប្តូរទីតាំងទៅកោះ Guam តាមគោលនយោបាយសារពើពន្ធឆ្នាំ២០២៥

0

ប្រភពព័ត៌មានពី Asahi ចេញថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩

កងម៉ារីនសហរដ្ឋអាមេរិកមានគោលនយោបាយមួយដើម្បីចាប់ផ្តើមនៅត្រីមាសទី២នៃឆ្នាំសារពើពន្ធ ២០២៥ (ខែមករាដល់ខែមីនា) សម្រាប់សភា Guam ស្តីពីការផ្លាស់ប្តូរទីរបស់កងម៉ារីនសហរដ្ឋអាមេរិកដែលឈរជើងនៅអូគីណាវ៉ាទៅកាន់Guamដែលរដ្ឋាភិបាលទាំងពីរបានព្រមព្រៀងគ្នា។

វានឹងចំណាយ ពេល១៨ខែដើម្បីផ្លាស់ប្តូរទីលំនៅ។ លោក Tina Munja Burns ប្រធានសភារបស់កោះ Guam (កោះមួយស្ថិតនៅសហរដ្ឋអាមេរិក) បានបើកការសំភាសន៍ជាមួយក្រុម Asahi Shimbun កាលពី ថ្ងៃទី១៦។

យោងតាមផែនការចុងក្រោយរបស់កងម៉ារីនអាម៉េរិកទាហានម៉ារីនចំនួន ៥ពាន់នាក់ និងគ្រួសារចំនួន ២.៤ពាន់នាក់នឹងផ្លាស់ទីពីអូគីណាវ៉ាទៅកាន់កោះ Guam។ ក្នុងចំណោមសមាជិក ៥ពាន់នាក់មាន ១.៧ពាន់នាក់នឹងត្រូវឈរជើង ហើយសមាជិកដែលនៅសេសសល់នឹងត្រូវប្តូរវេនគ្នាឲ្យឈរជើង។ ឈ្មោះកងម៉ារីនថ្មីនៅជំរុំ Guam គឺ “Glass Campus”។

LEAVE A REPLY

Please enter your comment!
Please enter your name here