ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៩
ក្រុងបែលក្រាដ (Belgrade) បញ្ជាឱ្យកងទ័ពរបស់ខ្លួនធ្វើការប្រុងប្រយ័ត្នពេញលេញបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ប៉ូលិសកូសូវ៉ូចូលមកតំបន់ដែលមានប្រជាជនស៊ែប៊ីរស់នៅហើយ។
ទូរទស្សន៍រដ្ឋស៊ែប៊ីនិយាយនៅថ្ងៃអង្គារនេះថា ប៉ូលិសពិសេសរបស់កូសូវ៉ូ “ប្រទះឃើញ” នៅភាគខាងជើងកូសូវ៉ូ ហើយចាប់ខ្លួនមនុស្សជាច្រើននាក់។ សារព័ត៌មាន AP និយាយថា មិនមានការបញ្ជាក់ពីសកម្មភាពពី Pristina នោះទេ។
មន្ត្រីរដ្ឋាភិបាលស៊ែប៊ីលោក Marko Djuric និយាយថាសកម្មភាពរបស់ប៉ូលិសកូសូវ៉ូត្រូវបានរៀបចំឡើងដើម្បីបំភិតបំភ័យ និងការបណ្តេញជនជាតិSerbs ពីកូសូវ៉ូហើយបង្ហាញថានេះ«មិនមែនត្រឹមតែការគំរាមកំហែងដល់ស្ថិរភាពនោះទេ តែជាការគំរាមកំហែងដោយផ្ទាល់ចំពោះសន្តិភាពផងដែរ»។
ប្រទេសស៊ែប៊ី និងរដ្ឋជាច្រើនផ្សេងទៀតមិនទទួលស្គាល់សេចក្តីប្រកាសឯករាជ្យឆ្នាំ ២០០៨ របស់កូសូវ៉ូទេ៕
![](https://i0.wp.com/cdn.nctc.gov.kh/2019/05/%E1%9E%B6-74.jpg?resize=280%2C157&ssl=1)