ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩
ក្រុមហ៊ុន Boeing ប្រាប់ឱ្យដឹងនៅថ្ងៃពុធថា ក្រុមហ៊ុននឹងផ្តល់ប្រាក់ចំនួន ១០០លានដុល្លារដល់សហគមន៍ និងគ្រួសាររងផលប៉ះពាល់ពីការធ្លាក់យន្តហោះ ៧៣៧ MAX ចំនួនពីរគ្រឿង ដែលហេតុការណ៍នោះសម្លាប់មនុស្សចំនួន៣៤៦នាក់។ ក្រុមហ៊ុនធ្វើការពណ៌នារួមថា នោះជាការបរិចាកដំបូងក្នុងរយៈពេលច្រើនឆ្នាំដោយនិយាយថា ក្រុមហ៊ុននឹងធ្វើការជាមួយរដ្ឋាភិបាលក្នុងស្រុក និងអង្គការមិនរកប្រាក់ចំណេញដើម្បីផ្តត់ផ្គង់ដល់ការចំណាយលើការលំបាក និងការរស់នៅរបស់ពួកគេ។ ការបង់ប្រាក់នេះនឹងជួយដល់សេដ្ឋកិច្ចរបស់អ្នករងផលប៉ះពាល់ពីការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian និង Lion Air។ តួលេខ ១០០លានដុល្លារគឺតិចជាងតម្លៃលក់យន្តហោះ ៧៣៧ MAX ឈានមុខគេពីរឬបីគ្រឿង។ ក្រុមហ៊ុន Boeing រៀបចំលិខិតផ្លូវការជាច្រើននៅខែមេសាដោយនិយាយថា ក្រុមហ៊ុនកំពុងសហការជាមួយក្រុមស៊ើបអង្កេតលើនិយតកម្មផ្សេងៗ៕