មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់លោកអាលីខាណីមានប្រសាសន៍ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ារងការស្តីបន្ទោសចំពោះស្ថិរភាពដែលកំពុងកើតមាននៅប្រទេសអ៊ី រ៉ាក់ និងលីបង់។ ករណីនោះកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីលីបង់លោក សាដ ហារី ចុះចេញពីតំណែង ដោយនោះជាសកម្មភាពឆ្លើយតបទៅនឹងការតវ៉ារបស់ប្រជាប្រជន។ លោក ខាមេណីមានប្រសាសន៍ថា ការធ្វើបាតុកម្មទ្រង់ទ្រាយធំនៅក្នុងប្រទេសទាំងពីរដែលមានទំនាក់ទំនងល្អជាមួយទីក្រុងតេរ៉ានរងឥទ្ធិពលដោយតែសហរដ្ឋអាមេរិក អ៊ីស្រាអែល និងបណ្តាប្រទេសលោកខាងលិចមួយចំនួន។ លោកអះអាងថា ភាពចលាចលនេះទទួលបានមូលនិធិពីបណ្តាប្រទេសដែលមានប្រតិកម្មនៅក្នុងតំបន់ ដោយសារនេះត្រូវអាជ្ញាធរអ៊ីរ៉ង់ប្រើប្រាស់ដើម្បីពិពណ៌នាអំពីអារ៉ាប់ប៊ីសោឌី និងសម្ព័ន្ធមិត្តអារ៉ាប់។ មេដឹកនាំអ៊ីរ៉ង់អំពាវនាវឱ្យក្រុមអ្នកតវ៉ាទាមទារឱ្យមានសកម្មភាពពីរដ្ឋាភិបាលរៀងៗខ្លួនតាមរយៈមធ្យោបាយច្បាប់តែប៉ុណ្ណោះ ដោយបន្ថែមថា វីធីសាស្ត្រផ្សេងនឹងនាំឱ្យមានភាពវឹកវរ។ ប្រជាជនមានការទាមទារសមហេតុផល ប៉ុន្តែពួកគេគួរតែដឹងថា ការទាមទាររបស់ពួកគេអាចបំពេញតែនៅក្នុងរចនាសម្ព័ន្ធ និងក្របខ័ណ្ឌច្បាប់នៃប្រទេសរបស់ពួកគេប៉ុណ្ណោះ។ នៅពេលដែលរចនាសម្ព័ន្ធច្បាប់រងការរំខាននៅក្នុងប្រទេសនោះ ពុំមានសកម្មភាពណាមួយអាចត្រូវគេយកទៅអនុវត្តដោះស្រាយបានទេ។ ថ្លែងទៅកាន់ក្រុមទាហានអ៊ីរ៉ង់មួយក្រុមក្នុងអំឡុងពេលពិធីបញ្ចប់ការសិក្សារបស់ពួកនៅថ្ងៃពុធ លោកខាមេណីមានប្រសាសន៍ថា ខ្មាំងសត្រូវរបស់ប្រទេសមួយអាចវាយប្រហារលើប្រទេសនោះតាមរយៈការធ្វើឱ្យខូចខាតដល់សន្តិសុខរបស់ប្រទេសនោះ។
ទាំងប្រទេសអ៊ីរ៉ាក់ និងប្រទេសលីបង់មើលឃើញពីរលកនៃកំហឹងសាធារណៈនាពេលថ្មីៗនេះ ដោយកំហឹងរបស់ប្រជាជនផ្តោតលើបញ្ហាក្នុងស្រុក។ នៅថ្ងៃអង្គារ លោកសាដ ហារី លាឈប់ពីតំណែងជានាយករដ្ឋមន្រ្តីរបស់ប្រទេសលីបង់ ដោយនោះជាការឆ្លើយតបទៅនឹងការទាមទាររបស់ក្រុមអ្នកតវ៉ា។ ក្រុមអ្នកតវ៉ាទាំងនោះចោទប្រកាន់រដ្ឋាភិបាលថាប្រព្រឹត្តអំពើពុករលួយ និងដឹកនាំប្រទេសលីបង់ឱ្យដួលរលំផ្នែកសេដ្ឋកិច្ច។ រដ្ឋាភិបាលអ៊ីរ៉ាក់ប្រកាសហាមធ្វើដំណើរនៅរដ្ឋធានីបាកដាដចាប់ពីថ្ងៃច័ន្ទ ជាការឆ្លើយតបទៅនឹងរលកនៃការតវ៉ាដ៏ឃោរឃៅក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះ។ គេរាយការណ៍ថា មានមនុស្សចំនួន ៦០នាក់ស្លាប់នៅពេលមានការមិនសប្បាយចិត្តចុងក្រោយជាមួយរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីអាដែល អាប់ឌុល ម៉ាឌី៕
ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩